ភ្នំពេញ ៖ គ្រឹះស្ថានអង្គរទទួលបានចំណូលចំនួន៦ ៩០៣ ៣៨០ ដុល្លារអាមេរិកពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរក្នុងខែមករា ឆ្នាំ២០២៥ កន្លងទៅ ។
តាមរយៈការកែទម្រង់ប្រព័ន្ធលក់សំបុត្រ និងការត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរដែលត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការកាលពីថ្ងៃទី៣០ ខែមករា កន្លងទៅនេះគ្រឹះស្ថានអង្គររំពឹងថា នឹងទទួលបានកំណើនទេសចរ និងចំណូលកើនឡើង។
គ្រឹះស្ថានអង្គរបានឱ្យដឹងថា ក្នុងខែមករាមានទេសចរបរទេសទិញបណ្ណចូលអង្គរចំនួន ១៤៦ ១៤០ នាក់ កើន២៦,៤៩ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ និងរកចំណូលបានចំនួន ៦ ៩០៣ ៣៨០ ដុល្លារកើន២៥,៥៦ភាគរយ ធៀបនឹងខែមករា ឆ្នាំ២០២៣។
ប្រភពដដែលបន្តថា ក្រៅពីចំណូលដែលទទួលបានពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេសទស្សនារមណីយដ្ឋានអង្គរ គ្រឹះស្ថានអង្គរក៏ទទួលបានចំណូលពីលក់បណ្ណជូនភ្ញៀវទេសចរនៅប្រាសាទកោះកេរចំនួន ១៧ ៥៤០ ដុល្លារពីទេសចរបរទេស ៦៨៩នាក់៕
ដោយ ៖ សិលា