បុរសម្នាក់បាញ់ប្រហារឪពុកក្មេក និងម្ដាយក្មេកស្លាប់, ប្រពន្ធ និងបងថ្លៃរងបួសធ្ងន់ និងបាញ់ខ្លួនឯងតាមក្រោយ

ចែករំលែក៖

(ត្បូងឃ្មុំ)៖ បុរសម្នាក់បានយកកាំភ្លើង AK បាញ់ប្រហារឪពុកក្មេក និងម្ដាយក្មេកបណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម, ប្រពន្ធ និងបងថ្លៃរងរបួសធ្ងន់ ព្រមទាំងប្រជាការពារម្នាក់រងរបួសធ្ងន់ រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយ។

ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅព្រលប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ស្ថិតក្នុងភូមិអំពុក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មានបុរសម្នាក់ឈ្មោះ ហ៉ីង សុវណ្ណរិទ្ធ ជាមន្ដ្រីអាវុធហត្ថបានយកកាំភ្លេីងAK​ បាញ់ទៅលេីឪពុកក្មេកស្លាប់ ម្ដាយក្មេកស្លាប់, ប្រពន្ធ និងបងថ្លៃរងរបួសធ្ងន់ ព្រមទាំងប្រជាការពារម្នាក់រងរបួសធ្ងន់ ហើយខ្មាន់កាំភ្លើងបាញ់សម្លាប់ខ្លួនតាមក្រោយ។ សរុបហេតុការណ៍នេះ បានបណ្ដាលឲ្យមនុស្សស្លាប់៣នាក់ និងរបួសធ្ងន់៣នាក់។

យ៉ាងណាមិញ ដើមចមដែលនាំឲ្យមានការហេតុការណ៍បាញ់ប្រហារនេះ មិនទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់ឲ្យដឹងនៅឡើយទេ ព្រោះនៅពេលកំពុងធ្វើការសួរនាំអ្នកពាក់ព័ន្ធ និងស្រាវជ្រាវនៅទីតាំងកើតហេតុ ក្នុងផ្ទះរបស់ជនរងគ្រោះផ្ទាល់តែម្ដង៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print