សង្កាត់ចំនួន០៣ក្នុងខណ្ឌសែនសុខត្រូវបានក្រុមគ្រូពេទ្យ​ នៃការិយាល័យសុខាភិបាល​ បានបន្តចុះបាញ់ថ្នាំសម្លាប់មូស

ចែករំលែក៖

ភ្នំពេញ÷អនុវត្តតាមការណែនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋបាលខណ្ឌសែនសុខ សហការជាមួយក្រុមគ្រូពេទ្យ​ នៃការិយាល័យសុខាភិបាល​ បានបន្តចុះបាញ់ថ្នាំសម្លាប់មូស ក្នុងមូលដ្ឋានបាន​ ០៣សង្កាត់។

មន្ត្រីសាលាខណ្ឌសែនសុខបានឲ្យដឹងថាសង្កាត់ដែលត្រូវបន្តបាញ់ថ្នាំមូសនោះរួមមាន៖

១. សង្កាត់ឃ្មួញ ចំនួន០២ទីតាំង: ក្នុងសាលាសង្កាត់ឃ្មួញ និងជុំវិញសាលារៀន

២. សង្កាត់ក្រាំងធ្នង់: ក្នុងភូមិជាងទង

៣. សង្កាត់ភ្នំពេញថ្មី: បានសរុបចំនួន ០៩ទីតាំងរួមមានដូចខាងក្រោម៖

ក- ភូមិពោងពាយបាន០២ខ្សែ÷

   -តាមបណ្តោយផ្លូវលេខ១៩៦៤ 

    ចាប់ពី១០០៧ រហូតផ្លូវលេខ១០១១

   -តាមបណ្តោយផ្លូវលេខ ១០១១ 

     ចាប់ពី១៩៦៤ រហូតដល់ផ្លូវលេខ១៩៥២

ខ- ភូមិឧកញ៉ាវាំងបាន០៥ខ្សែ÷

    -តាមបណ្តោយផ្លូវលេខ១០១១  

      ចាប់ពី១៩៥២ រហូតដល់១៩៣៦  

    -តាមបណ្តោយផ្លូវលេខ១៩៣៨

    -តាមបណ្តោយផ្លូវខាងកើតសាលា

     មធ្យមសិក្សាវិចិត្រ  បានចំនួន៣ខ្សែ

គ-ភូមិទំនប់បានចំនួន២ខ្សែ÷

    -តាមបណ្តោយផ្លូវលេខ១០០១   

      ចាប់ពី១៩៧៤ រហូតដល់ផ្លូវលេខ ១៩៧៨

   -តាមបណ្តោយផ្លូវលេខ១៩៧៤ ចាប់ពីចំណុច   

     ផ្លូវលេខ១០០៣ រហូតដល់ផ្លូវលេខ៥៩៨៕ដោយ÷ចន្ទ លីហ្សា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print