កីឡាករជឺជីតស៊ូជម្រើសជាតិកម្ពុជា មឿនលីម សុបញ្ញា ដណ្ដើមបានមេដាយមាស ក្នុងកម្មវិធី Jiu-Jitsu World League California X នៅអាមេរិក លើវិញ្ញាសា Gi ឯកត្តជនបុរស

ចែករំលែក៖

ភ្នំពេញ ៖ ពិតជាអស្ចារ្យ និងសូមអបអរសាទរ! កីឡាករជឺជីតស៊ូជម្រើសជាតិកម្ពុជា មឿនលីម សុបញ្ញា ដណ្ដើមបានមេដាយមាស ក្នុងកម្មវិធី Jiu-Jitsu World League California X នៅអាមេរិក លើវិញ្ញាសា Gi ឯកត្តជនបុរស ។

សូមបញ្ជាក់ថា ៖ ការប្រកួតនេះ មានកីឡាករ ២២នាក់ចចូលរួម ខណៈ សុបញ្ញា បានឈ្នះ ៤ប្រកួតជាប់ៗគ្នា ក្នុងនោះផ្ដួលដៃគូឲ្យចុះចាញ់ ៣ប្រកួត ដើម្បីគ្រងមេដាយមាស ក្នុងទម្ងន់ ៨២.៥គីឡូក្រាម ។

គួរដឹងថា បច្ចុប្បន្ន មឿនលីម សុបញ្ញា កំពុងបោះជំរុំហ្វឹកហាត់(៣ខែ) នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដើម្បីពង្រឹងសមត្ថភាពត្រៀមការប្រកួតធំៗក្នុងឆ្នាំ២០២៥ ពិសេសស៊ីហ្គេម លើកទី៣៣ នៅថៃ ចុងឆ្នាំនេះ ។
កន្លងទៅលោក Jasper  Paas គ្រូបង្វឹកជឺជីតស៊ូ ជម្រើសជាតិកម្ពុជាបានឲ្យដឹងថា ៖ កីឡាករ មឿន លីមសុបញ្ញា ទៅហ្វឹកហាត់រយៈពេល ៣ខែនៅ ឭក្លិប Art of Jiu-Jitsu Academy ចាប់ពីខែមករា ដល់មីនា ឆ្នាំ២០២៥។ នេះជាឱកាសដ៏អស្ចារ្យ សម្រាប់ កីឡាករក្នុងការបង្កើនសមត្ថភាព ជាមួយគ្រូ បង្វឹកលំដាប់កំពូលនៅសហរដ្ឋអាមេរិក ដែ ធ្លាប់បង្ហាត់ កីឡាការិនីកម្ពុជា ខាន់ ចេសា។

ក្លិប Art of Jiu-Jitsu Academy ដែល ត្រូវបានបង្កើតឡើងដោយ ជើងឯកជឺជីតស៊ូពិភពលោក Rafael និង Guilherme ត្រូវ បានបង្កើតឡើងក្នុងឆ្នាំ ២០១២ ស្ថិតនៅ តំបន់ Costa Mesa ក្នុងរដ្ឋកាលីហ្វញ៉ា។ កីឡាការិនីកម្ពុជា ខាន់ ចេសា និងកីឡាករ Tainan Dalpra ត្រូវបានចាត់ទុកជា កូន សិស្សដ៏ជោគជ័យ ក្នុងចំណោមកូនសិស្ស រាប់រយនាក់នាប៉ុន្មានឆ្នាំចុងក្រោយ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print