ឯកឧត្តម ឃួង ស្រេង៖ ផ្លូវថ្មើរជើងក្នុងសប្ដាហ៏ទីពី មានភ្ញៀវជាតិ-អន្តរជាតិចូលមកកម្សាន្ដច្រើនឡើងធ្វេរដង

ចែករំលែក៖

ភ្នំពេញ៖ឯកឧត្តម ឃួង ស្រេង បានគូសបញ្ជាក់ថា៖ សម្រាប់ថ្ងៃទី២ក្នុងសប្តាហ៍ទី២ តាមការសង្កេតរបស់ឯកឧត្តម ភ្ញៀវជាតិ-អន្តរជាតិនិងប្រជាពលរដ្ឋកេីនឡេីងធ្វេដង ជាងសប្តាហ៍មុនទៅទៀត។ ឯកឧត្ដម​ ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ  ខណៈឯកឧត្ដមនិងលោកជំទាវអញ្ជើញចុះពិនិត្យវឌ្ឍភាព នៃផ្លូវថ្មេីរជេីង(walk Street)  នៅរាត្រីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ ។

      ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា ការដាក់ដំណេីរផ្លូវថ្មេីរជេីង(walk Street) បានចាប់ផ្តើម តាំងពីថ្ងៃទី១កុម្ភៈ  មកម្ល៉េះ តែមនុស្សម្នារ ចាប់ផ្តេីមកេីនឡេីងនៅថ្ងៃទី២ ក្នុងសប្តាហ៍ទី១ ដោយឡែកសម្រាប់ថ្ងៃទី២ក្នុងសប្តាហ៍ទី២ តាមការសង្កេតរបស់ ឯកឧត្តម ពលរដ្ឋបន្តកេីនឡេីងធ្វេរដង ជាងសប្តាហ៍មុន   

  ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា “ពីមួយថ្ងៃទៅមួយថ្ងៃពលរដ្ឋពេញចិត្ត មកកម្សាន្តផ្លូវថ្មេីរជេីង ដែលជាការសាកល្បងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលទាំងអស់នេះជាការគាំទ្រ និងលេីកទឹកចិត្តដល់រដ្ឋបាលរាជធានីភ្នំពេញ “។ 

   ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ឃួង ស្រេង សង្ឃឹមថា

ដំណេីរការសាកល្បងនេះ នឹងទទួលបានជោគជ័យ ហេីយរដ្ឋបាលរាជធានីនឹងបន្តរៀបចំឱ្យមានរបៀបរៀបរយជាងនេះទៅទៀត ដេីម្បីទាកទាញភ្ញៀវជាតិនិងអន្តរជាតិ ឱ្យចូលរួមកម្សាន្តសប្បាយ ។  ការរៀបចំក្នុងដំណាក់កាលសាល្បងនេះ នៅមានចំណុចខ្វះខាត កន្លែង ខ្លះ ខណៈរដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងកែសម្រួលជូនពលរដ្ឋឱ្យកាន់តែល្អ ប្រសេីរផងដែរ។ បញ្ហាសន្តិសុខសណ្តាប់ធ្នាប់វិញ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា រៀបចំបានល្អ ចំណុចពិសេសជាងគេមិនខ្លាចប៉ះពាល់លេីគ្រោះថ្នាក់ចរាចរណ៍ ។ 

      ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា ជុំវិញបញ្ហាសន្តិសុខ គឺល្អ១០០% ដោយសារពួកយេីងដាក់កម្លាំងយ៉ាងច្រេីន ដេីម្បីធ្វេីការងារនេះ ជូនពួកគាត់ កុំឱ្យមានឧបទវហេតុអ្វីកេីតឡេីងលេីបញ្ហាសន្តិសុខ”។ 

  ដោយឡែកបញ្ហាចំណតរថយន្ត និងទោចក្រក្រយានយន្តវិញ ឯកឧត្តម ចង្អុលបង្ហាញឱ្យអ្នកប្រេីរថយន្ត អាចផ្ញេីលេីទីតាំងឯកជន នៅអតីតពន្ធនាគារតេ៣ ដោយសាររដ្ឋបាលរាជធានីភ្នំពេញ មិនទាន់អាចរកទីតាំង រៀបចំបាននៅឡេីយ   ដោយឡែកសម្រាប់ម៉ូតូ អាចផ្ញេីបាននៅសាលសន្និសីទចតុមុខ ក្នុងតម្លៃត្រឹមតែ១ពាន់រៀលប៉ុណ្ណោះ។ 

   ជាងនេះទៅទៀត ឯកឧត្តម ឃួង ស្រេង បានយកចិត្តទុកដាក់លេីបញ្ហា ការថយចុះភ្ញៀវចូលទទួលទានអាហារ នៅតាមភោជនីយដ្ឋាន ដែលស្ថិតលេីផ្លូវថ្មេីរជេីងនេះដោយ ឯកឧត្តម បានពិនិត្យដោយផ្ទាល់ និងបានជួបចំណេះសំណាល ជាមួយអ្នកលក់ចំណីអាហារ តែម្តង ដោយកាលពីសប្តាហ៍ដំបូង បានធ្លាក់ចុះ តែសម្រាប់សប្តាហ៍ទី២នេះវិញ បានកេីនឡេីង រហូតលក់អស់លឿនជាងធម្មតាទៅទៀត។

      ឯកឧត្ដមបញ្ជាក់ដែរថាចំពោះខ្សែរត់ទាំងអស់របស់រថយន្ត ក្រុងនៅគ្រប់ផ្លូវដែលកំពុងប្រតិបត្តិការត្រូវរត់កន្លែងមានប្រជាជនច្រើន តំបន់មានរោងចក្រនិងតំបន់ផ្សេងៗទៀតរត់បុកមកខាងដើមនិងខាងចុងអាចមកកំសាន្តនៅផ្លូវព្រះស៊ី សុវត្ថិជាផ្លូវថ្មើរជើងហើយបន្ថែមម៉ោងពី៩ដល់ ម៉ោង១១យប់ដើម្បីដឹកជញ្ជូនបងប្អូនទៅកន្លែងដើមវិញ។

      ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានធ្វេីការជាមួយភូមិមួយផលិតផលមួយ ដេីម្បីនាំយកផលិតផលខ្មែរមួយចំនួន មកតាំងបង្ហាញនិងលក់ដូរ ជាងនេះទៅទៀតក៏មានរៀបចំឱ្យបណ្ណាល័យចល័ត សម្រាប់អ្នកចូលចិត្តអានសៀវភៅ ផងដែរ ។ ដោយឡែកផ្ទាំងទស្សនីយភាព តន្ត្រីបុរាណ ក៏ចាប៉ីដងវែង អ្នកដេញតាខេ អាយ៉ៃ សៀករហ័សកម្ម ជាដេីម ហើយមានការចូលរួម រួមទាំងវិចិត្រករសូនរូប គូររូប ដែលសុទ្ធតែជាផ្នែកដល់ការទាក់ទាញភ្ញៀវទេសចរណ៌។

ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ បានថ្លែងកោតសរសើរប្រជាលរដ្ឋដែលកំសាន្តតាមផ្លូវថ្មើរជើងទាំងពីសប្ដាហ៌នេះល្អណាស់បញ្ហាបរិស្ថានពួកគាត់ជាប្រជាជនស៊ីវិល័យគាត់ទុកដាក់សំរាមបានល្អមិនបោះចោលសំរាមទេគាត់នាំគ្នាកាន់សំរាមយកទៅដាក់ធុងដែលយើងរៀបចំឱ្យគាត់ដូច្នេះយើងអាចនិយាយបានថាប្រជាពលរដ្ឋនៅរាជធានីភ្នំពេញសព្វថ្ងៃមានភាពស៊ីវិល័យក្នុងការរស់នៅនិងដឹងពីសុខមាលភាពរបស់គាត់គ្រប់គ្នានិយាយដោយឡែកក៏ដូចពលរដ្ឋកម្ពុជាទាំងអស់ផងដែរ៕ . ដោយ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print