បេីករថយន្ត​ បុក​ម៉ូតូ​កង់​បី​ពី​ក្រោយ​រង​ការ​ខូចខាត​តិចតួច​ព្យាយាម​បេីក​គេចត្រូ​វ​ម្ចាស់​កង់​បី​បេីក​ដេញ​ឃាត់​ជាប់​មក​វិញ​

ចែករំលែក៖

ភ្នំពេញ​៖រថយន្តម៉ាក​kia carnival មួយ​គ្រឿង​បានបេីក​ជ្រុល​ទៅ​បុក​និង​ម៉ូតូ​កង់​បី​ឥណ្ឌា​ពី​ក្រោយ​រង​ខូចខាត​តិចតួច​មិន​ព្រម​ឈប់​ទទួល​ខុសត្រូវ​ បែរជា​ព្យាយាម​បេីក​រថយន្ត​រត់​គេច​ ក៏ត្រូវ​ភាគី​ខាង​កង់​បី​បេីក​ដេញ​ឃាត់ជាប់​ហៅ​សមត្ថកិច្ច​មក​ជួយ​ដោះស្រាយ​ ។
​ ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​៩និង​និង​៣០នាទី​យប់​ ថ្ងៃ​ទី​៩ខែ​កុម្ភៈ​ឆ្នាំ​២០២៥​ ជិត​ស្តុប​អ៊ីអន​១​ ផ្លូវ​សុធារស​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ ។

​ តាម​ប្រភព​ព័ត៌មាន​ ពី​កន្លែង​កើត​ហេតុ​ បានឲ្យ​ដឹង​ថា​ មុន​ពេល​កេីត​ហេតុ​ គេបាន​ឃើញ​បុរស​ម្នាក់​ជាបេីក​ម៉ូតូ​កង់​បី​ឥណ្ឌា​ពណ៌​ស​ ពាក់​ស្លាក​លេខ​ កណ្ដាល​1X5623 បានបេីក​ដឹក​ភ្ញៀវ​ម្នាក់​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ សុធារស​ទិសដៅ​ពី​កេីត​ទៅ​លិច​ លុះ​មក​ដល់​ចំណុច​ ក៍ស្រាប់​តែ​មាន​ប្តី​ប្រពន្ធ​២នាក់​ បានបេីក​រថយន្តម៉ាក​kia carnival ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​2BK1324 បានបេីក​ធ្វើ​ដំណើរ​ក្នុង​ទិសដៅ​ស្រប​គ្នា​ ក៍ជ្រុល​ទៅ​បុក​រុញ​ម៉ូតូ​កង់​បី​ពី​ក្រោយ​បណ្តាល​ឲ្យ​រងការ​ខូចខាត​តិចតួច​ តែ​ភ្លាម​ៗ​នោះ​ភាគី​ខាង​រថយន្ត​មិន​ព្រម​ឈប់​ទទួល​ខុសត្រូវ​បែរជា​ព្យាយាម​បេីក​រថយន្ត​រត់​គេច​ប្រហែល​៥០ម៉ែត្រ​ ក៏ត្រូវ​បានភាគី​កង់​បី​បេីក​ដេញ​ឃាត់ជាប់​ពី​មុខ​ទេីប​រថយន្ត​ព្រម​ឈប់​ ។
​ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ លុះ​ដល់​ពេល​ឃាត់ជាប់​ហើយ​រថយន្ត​ខូចខាត​ខាង​មុខ​តិចតួច​ តែ​ភាគី​ខាង​រថយន្ត​បានចុះ​ពី​លើ​រថយន្ត​ហើយ​ ឃើញ​បុរស​អ្នក​បេីក​ម៉ូតូ​កង់​បី​ទាញ​ទូរសព្ទ​ថត​រូប​ក៏ស្រាប់​តែ​បុរស​ជាអ្នក​បេីក​រថយន្ត​រូបនោះ​ បានយក​ដៃ​ក្រវាស​បណ្តាល​ឲ្យ​ធ្លាក់​បែក​កញ្ចក់​ទូរ​សព្ទ​ថែម​ទៀត​ ។
​ ពាក់ព័ន្ធ​ករណី​នេះ​ផង​ដែរ​បន្តិច​ក្រោយ​មក​ក៏មាន​វត្តមាន​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ ហើយ​ឲ្យភាគី​ទាំង​សង្ខាង​សម្របសម្រួល​គ្នា​ ដោយ​ខាង​រថយន្ត​រងចាំ​ក្រុម​ហ៊ុន​ធានា​រ៉ាប់រង​មក​ធ្វើការ​ដោយ​ស្រាយ​ផងដែរ​ ។
​ ក្រោយ​ពេល​កេីត​ហេតុ​ ខាង​រថយន្ត​ក៏បានជួយ​ចេញ​ថ្លៃ​ការ​ខូចខាត​ទៅ​អោយ​ភាគី​ខាង​ម៉ូតូ​កង់​បី​ដេីម្បី​បញ្ចប់​រឿង​នៅ​កន្លែង​កើត​ហេតុ​ ៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print