ក្រសួងធនធានទឹក៖ សូមបងប្អូនប្រុងប្រយ័ត្នតាមឆ្នេរសមុទ្រ និងលើផ្ទៃសមុទ្រ អាចនឹងមានខ្យល់បក់បោកខ្លាំង រលក់សមុទ្រខ្ពស់ៗ ចាប់ពីថ្ងៃទី២០-២៥ សីហានេះ 

ចែករំលែក៖

ភ្នំពេញ៖ នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦នេះ ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងជ្រាបជាព័ត៌មាន ស្ដីពី ស្ថានភាពព្យុះដែលបានកើតនៅភាគឦសាន្តកោះហៃណាំ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ នៅម៉ោង៧និង០០នាទី ព្រឹកថ្ងៃទី១៨ ខែសីហា នេះ បានវិវត្តទៅជាព្យុះទី៧ ឈ្មោះដៀនមុ (DIANMU) ស្ថិតនៅលើកោះហៃណាំ ភាគខាងជើង។

តាមការព្យាករ ព្យុះនេះ នឹងបន្តដំណើរទៅដល់ឆ្នេរសមុទ្រប្រទេសវៀតណាម ខាងកើតក្រុងហាណូយ នៅយប់ថ្ងៃទី១៩ ខែសីហានេះ។

សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ឆ្នេរសមុទ្រ និងលើផ្ទៃសមុទ្រ ត្រូវប្រុងប្រយ័ត្នអាចនឹងមានភ្លៀងធ្លាក់ ខ្យល់បក់បោកខ្លាំង និងរលក់សមុទ្រខ្ពស់ៗ ចាប់ទីថ្ងៃទី២០ ដល ២៥ ខែសីហា ឆ្នាំ២០១៦។

លក្ខណៈបែបនេះនឹងធ្វើឲ្យអាការធាតុមានស្ថានភាពដូចក្នុងរូបភាពខាងក្រោម៖

tek (2) tek (1)

ដោយ៖ សុវណ្ណារ៉ា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print