Updated ៈបុរសម្នាក់ប្រើល្បិចធ្វើទិញទូរស័ព្ទ​ ហើយបានដកកាំភ្លើងខ្លីភ្ជង់ប្លន់បានទូរស័ព្ទ៧គ្រឿងគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានជិះមូ៉តូមួយគ្រឿងម៉ាក់វ៉ែវ ពណ៍ខ្មៅ ពាក់ស្លាកលេខកណ្ដាល 1G-5094 បានប្រើល្បិចចូលទៅក្នុងហាងលក់ទូរស័ព្ទដៃយីហោ លឹម ហាវ ក្បែរផ្សារនាគមាស រួចបានធ្វើសកម្មភាពដកកាំភ្លើងខ្លីមួយដើមភ្ជង់ប្លន់យកទូរស័ព្ទសេ៊រីទំនើបបាន៧គ្រឿង ហើយក៏រត់គេចខ្លួនចោលម៉ូតូរបស់ជនសង្ស័យចូលទៅក្នុងផ្សារនាគមាសបាត់ស្រមោល ផ្អើលដល់សមត្ថកិច្ចចុះមកឡើងព័ន្ធតែម្តង ។

ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១រសៀល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ នៅចំណុចហាងលក់ទូរស័ព្ទដៃយីហោ លឹម ហាវ ទីតាំងផ្ទះលេខ៧៨ ផ្លូវលេខ២៣០ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។

តាមប្រភពត័ព៍មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺជនសង្ស័យបានជិះម៉ូតូមួយគ្រឿងម៉ាក់វ៉ែវ ពណ៍ខ្មៅ ពាក់ស្លាកលេខកណ្ដាល 1G-5094 បានប្រើល្បិចចូលទៅក្នុងហាងលក់ទូរស័ព្ទដៃយីហោ លឹម ហាវ ហើយធ្វើជាសុំមើលទូរស័ព្ទចុះឡើងប្រហែលជិតមួយម៉ោង រួចក៏ធ្វើសកម្មភាពប្លន់តែម្តង ។

ក្រោយធ្វើសកម្មភាពបានសម្រេចហើយជនសង្ស័យបានរត់ទៅលាក់ខ្លួនក្នុងផ្សានាគមាស ព្រមទាំងយកទូរស័ព្ទដៃ បានសម្រេចចំនួន៧គ្រឿង
ភ្លាមនោះកម្លាំងសមត្ថកិច្ចជាច្រើននាក់កំពុងតែហ៊ំព័ទ្ធដើម្បីចាប់មុខសញ្ញាចោរប្លន់ដែលមានអាវុធនៅក្នុងដៃផងដែរ៕

image image image image image image

ដោយៈស ដារ៉ា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print