ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក នៅថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០២៥ បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទដៃ ប្រព្រឹត្តនៅចំណុចផ្ទះលេខ៦១៨ ផ្លូវលេខ១២៨ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក។
ជនសង្ស័យ:ឈ្មោះ លន់ សុវណ្ណរតនា ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៧៥ ផ្លូវបេតុង សង្កាត់កន្ទោក ខណ្ឌកំបូល។
វត្ថុតាងចាប់យកមាន៖ ទូរស័ព្ទដៃម៉ាក I phone 13Promax 0២គ្រឿង , I phone14 Promax 01គ្រឿង និង I phone 15Promax ០១គ្រឿង (ជារបស់ជនរងគ្រោះ) ។
...
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕ដោយ៖តារា