ខេត្តកំពត ៖ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលអញ្ជើញមកយកពាក្យ ដើម្បីបំពេញបែបបទដែលពួកគាត់ទទួលយកដំណោះស្រាយ ដែល លោក អភិបាល បានធ្វើការបង្ហាញអំពី ជំហានទី១ ក្នុងសំណុំរឿងក្រុមហ៊ុន ជា សារ៉ន កន្លងទៅ នៅបរិវេណ វត្តអង្គល្បើក ដែលជាការគិតគូរដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងថ្ងៃទី១ នៃការមកទទួលពាក្យនេះមានការចូលរួមពីប្រជាពលរដ្ឋជិត ២ពាន់នាក់ ។
សូមបញ្ជាក់ថា យន្តការដោះស្រាយជំហ៊ានទី១នេះ គឺផ្តោតទៅលើបងប្អូនប្រជាពលរដ្ឋដែលបានទិញដីនិងទិញតូបលក់ដូរពីក្រុមហ៊ុន ជា សារ៉ន ទាំងបង់លុយផ្តាច់ និងមិនទាន់បង់ផ្តាច់ ត្រូវយកឯកសារដែលពាក់ព័ន្ធពិតប្រាកដមកដាក់ពាក្យស្នើសុំពីក្រុមការងារដែលរៀបចំឡើងដោយរដ្ឋបាលខេត្តដើម្បីធ្វើការផ្ទៀតផ្ទាត់ ឈានទៅដល់ការកាត់ឈ្មោះផ្តល់បណ្ណកម្មសិទ្ធិជូន ចំណែកឯបងប្អូនប្រជាពលរដ្ឋដែលមិនទាន់មានការសម្រេចចិត្ត អាចពិចារណាហើយអាចមកដាក់ពាក្យស្នើនៅពេលក្រោយ៕
ដោយ ៖ សិលា