រថយន្ត ម៉ាកHYUNDRI រ៉ាជែងខ្វះការ ប្រុងប្រយ័ត្ន បុកម៉ូតូបញ្ច្រាសស្លាប់ម្នាក់នៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង: មានករណីគ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់ បង្កការភ្ញាក់ផ្អើលទាំងព្រឹកខណះមាន រថយន្ត ម៉ាកHYUNDRI រ៉ាជែងខ្វះការ ប្រុងប្រយ័ត្ន បុកម៉ូតូ ដែលបើកបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹងបណ្ដាលអោយបុរសម្នាក់ស្លាប់នៅក្រុងបាវិត។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១០ ខែ កុម្ភះ ឆ្នាំ ២០២៥  លើផ្លូវក្រាលកៅស៊ូ លេខ៣១៦B១ស្ថិតក្នុងភូមិថ្នល់កែងសង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថាបុរសរងគ្រោះមានឈ្មោះ អ៊ុង សែម ភេទប្រុស អាយុឆ្នាំ៦៥ មុខរបរ ពេទ្យសត្វ មានទីលំនៅភូមិ ច្រកឬស្សី សង្កាត់ បាទី ក្រុងបាវិត ខេត្តស្វាយរៀង បើកម៉ូតូម៉ាក Vistonព ណ៍ស គ្មានស្លាកលេខខូចខាតយ៉ាងដំណំ។

ចំណែកអ្នកបើកបររថយន្តមិនត្រូវបានស្គាល់ឈ្មោះនោះទេក្រោយឃើញសភាពការណ៏មិនស្រួលបានបើកទ្វារថយន្ត ម៉ាកHYUNDRI ពណ៌សរ លាយខៀវ ពាក់ស្លាកលេខ ស្វាយរៀង 3A-1931រត់គេចខ្លួន។

តាមសាក្សីបានអោយដឹងថាមុនកើតហេតុមាន
រថយន្ត ០១ គ្រឿងម៉ាកHYUNDRI ពណ៌សរ លាយខៀវ ពាក់ស្លាកលេខ ស្វាយរៀង 3A-1931 បើកបរ ពីជើងទៅ ត្បូង ផ្លូវក្រាលកៅស៊ូ លេខ៣១៦B១ បើករ៉ាជែងខ្វះការ ប្រុងប្រយ័ត្នបុកម៉ូតូមួយគ្រឿង ម៉ាក Vistonព ណ៍ស គ្មានស្លាកលេខក្នុងទិសដៅបញ្ច្រាសទិសគ្នាយ៉ាងពេញបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរតែម្ដង។

ចំពោះវត្ថុតាងសមត្ថកិច្ចបានធ្វើការវាស់វែងនិងអូសយកមកយករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីចាត់ការតាមច្បាប់។រីឯសពសមត្ថកិច្ចបានប្រគល់អោយក្រុមគ្រួសារ ធ្វើបុណ្យ តាមប្រពៃណី។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុ រថយន្តពាក់ស្លាកលេខ ស្វាយរៀង 3A-1931 (បើកបររ៉ាជែងខ្វះការ ប្រុងប្រយ័ត្ន)ទើបជួបករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងបែបនេះ៕

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print