ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកកំពង់រោទិ៍

ចែករំលែក៖

ខេត្តស្វាយរៀង ៖ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក សុខ រស់ អភិបាលរងខេត្ដស្វាយរៀង តំណាងលោក ប៉េង ពោធិ៍សា អភិបាលខេត្តបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកកំពង់រោទិ៍ ។

ពិធីនេះមានការអញ្ជើញចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត កម្លាំងទាំង៣ លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាល នៃគណៈអភិបាលស្រុកកំពង់រោទិ៍ លោកនាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស លោកប្រធាន អនុប្រធានមន្ទីរ អង្គភាពមួយចំនួន ព្រមទាំងលោក លោកស្រីក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ប្រធាន អនុប្រធានការិយាល័យ ចំណុះរដ្ឋបាលសាលាស្រុក លោក លោកស្រីមេឃុំ កងកម្លាំងប្រដាប់អាវុធជាច្រើនរូបទៀត។
លោកអភិបាលរងខេត្តបានថ្លែងថា ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុកកំពង់រោទិ៍ នៅថ្ងៃនេះគឺក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរភារកិច្ចលោកស្រី ហ៊ុត ចាន់បូរ៉ា ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ១ ពីអភិបាលរង នៃគណៈអភិបាលស្រុកស្វាយជ្រំ ឲ្យមកជាអភិបាលរង នៃគណៈអភិបាលស្រុកកំពង់រោទិ៍ ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលបានកំណត់ពីអាណត្តិការងាររបស់គណៈអភិបាល។

លោកបានធ្វើការផ្ដាំផ្ញើនូវកិច្ចការសំខាន់ៗមួយទៅដល់រដ្ឋបាលស្រុកដូចខាងក្រោម
– ត្រូវចូលរួមសហការពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារ ទំនាក់ទំនងការងារឱ្យបានល្អ នៅក្នុងក្រុមប្រឹក្សា គណៈអភិបាលស្រុក មន្ត្រីរាជការ និងកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ និងធានានិរន្តភាពការងាររដ្ឋបាលស្រុក ឱ្យកាន់តែមានភាពល្អប្រសើរ ។
– ត្រូវចូលរួមបង្កើនកិច្ចសហការក្នុងចំណោមអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងការថែរក្សាពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ ការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ដូចជាការជួញដូរ ការប្រើប្រាស់គ្រឿងញៀន ក្មេងទំនើង និងការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន តាមរយៈការបន្តជំរុញនិងបំផុលចលនាឱ្យមានការចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យបានតឹងរឹង និងម៉ឺងម៉ាត់។
– ត្រូវចូលរួមសហការជួយការងាររដ្ឋបាលស្រុក គណៈអភិបាលស្រុកឱ្យបានល្អពិសេសមានការគិតគូរ ពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ និងចូលរួមលើកកម្ពស់ការផ្ដល់សេវាសាធារណៈទាំងសេវាតម្រូវការ និងសេវាសំណូមពរ ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព ។
– រដ្ឋបាលស្រុក ត្រូវបន្តជួយគាំទ្រដល់រដ្ឋបាលឃុំ ក្នុងការរៀបចំយន្តការច្រកចេញចូលតែមួយដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋ ពេលមកស្នើសុំនិងទទួលសេវា ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print