អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី១០ខែកុម្ភៈ លោកលីឈាងនាយករដ្ឋមន្រ្តីចិនធ្វើជាអធិបតីក្នុងកិច្ចប្រជុំអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ដើម្បីសិក្សាស្រាវជ្រាវពីការងារពាក់ព័ន្ធនឹងការជំរុញការប្រើប្រាស់ ពិនិត្យពិភាក្សានិងអនុម័តលើ«ផែនការសកម្មភាពសម្រាប់លំនឹងទុនបរទេសឆ្នាំ២០២៥» សិក្សាស្រាវជ្រាវអំពីគោលនយោបាយនិងវិធានការសម្រាប់ដោះស្រាយបញ្ហាខាងរចនាសម្ព័ន្ធឧស្សាហកម្ម ក៏ដូចជាពិគ្រោះពិភាក្សាពី«សេចក្តីព្រាងច្បាប់ស្តីពីផែនការអភិវឌ្ឍន៍ជាតិនៃសាធារណៈរដ្ឋប្រជាមានិតចិន»។
គេហទំព័រ «CCFR China state-controlled media » កិច្ចប្រជុំបានលើកឡើងថា ការជំរុញការប្រើប្រាស់ជាការងារសំខាន់បំផុតខណៈពេលដែលពង្រីកតម្រូវការក្នុងស្រុកនិងធ្វើឱ្យដំណើរវិលជុំក្នុងស្រុកមានភាពខ្លាំងក្លា ត្រូវគាំទ្រការប្រើប្រាស់ខាងសេវាកម្មដែលផ្តល់ភាពងាយស្រួលដល់ប្រជាជន ពង្រីកការប្រើប្រាស់ខាងវប្បធម៌ កីឡានិងទេសចរណ៍ ជំរុញការប្រើប្រាស់ផ្នែកព្រិលទឹកកក។ត្រូវគាំទ្រការប្រើប្រាស់បែបថ្មីពន្លឿនការអភិវឌ្ឍ ជំរុញ”បញ្ញាសប្បនិម្មិត(AI)+ការប្រើប្រាស់”និងការប្រើប្រាស់ប្រកបដោយភាពល្អបរិសុទ្ធជាដើម ត្រូវខំប្រឹងដោះស្រាយបញ្ហាលេចធ្លោដែលប្រជាជនមានប្រតិកម្មខ្លាំងយ៉ាងពេញទំហឹង ដើម្បីបង្កើតបរិយាកាសប្រើប្រាស់ដែលគួរឱ្យទុកចិត្តបាន៕
ដោយ ៖ សិលា