ភ្នំពេញ ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា (គ.ជ.ផ.ក.) ស្តីពីវឌ្ឍនភាព និងគំហើញលើការអភិវឌ្ឍ និងការអនុវត្តយន្តការតាមដាន និងវាយតម្លៃ (M&E) របស់ គ.ជ.ផ.ក. ឆ្នាំ២០២៣ នៃក្របខណ្ឌគោលនយោបាយជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា ២០២២-២០៣៥។
សូមបញ្ជាក់ថា ៖ ទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា (គ.ជ.ផ.ក) ស្តីពីវឌ្ឍនភាព និងគំហើញលើការអភិវឌ្ឍ និងការអនុវត្តយន្តការតាមដាន និងវាយតម្លៃ (M&E) របស់ គ.ជ.ផ.ក. ឆ្នាំ២០២៣ នៃក្របខណ្ឌគោលនយោបាយជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា ២០២២-២០៣៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជា ប្រធានគ.ជ.ផ.ក. ដោយមានការចូលរួមពី លោក ជាថ្នាក់ដឹកនាំក្រសួង និងក្រសួងពាក់ព័ន្ធជាច្រើនរូបផងដែរ។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង គឺដើម្បី ១). រាយការណ៍អំពីវឌ្ឍនភាពនៃការអភិវឌ្ឍ និងអនុវត្តក្របខណ្ឌតាមដាន និងវាយតម្លៃរបស់ របស់ គ.ជ.ផ.ក ផ្នែកបច្ចេកទេស និងប្រតិបត្តិជូនគណៈកម្មាធិការជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា ២).ពិភាក្សាអំពីគម្លាត និងដំណោះស្រាយលើគម្លាត នៃការអនុវត្តក្របខណ្ឌតាមដាន និងវាយតម្លៃរបស់ គ.ជ.ផ.ក. ៣). ពិភាក្សាអំពីជំហានបន្ទាប់នៃការអនុវត្តក្របខណ្ឌតាមដាន និងវាយតម្លៃ របស់ គ.ជ.ផ.ក.៕
ដោយ ៖ សិលា