រុស្សីបានស្ទាក់ចាប់ និងបំផ្លាញយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន ៤០ គ្រឿង ក្នុងនោះមាន ១៨ គ្រឿងនៅក្នុងដែនអាកាសនៃខេត្ត Saratov និង ១៣ គ្រឿងនៅក្នុងដែនអាកាសនៃខេត្ត Rostov។
ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា “ពេញមួយយប់ប្រព័ន្ធការពារដែនអាកាសប្រយុទ្ធបានស្ទាក់ចាប់និងបំផ្លាញយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន 40 គ្រឿងក្នុងនោះមាន 18 គ្រឿងនៅក្នុងដែនអាកាសនៃតំបន់ Saratov, 13 នៅក្នុងដែនអាកាសនៃតំបន់ Rostov, 6 នៅដែនអាកាសនៃតំបន់ Bryansk, 2 នៅដែនអាកាសនៃតំបន់ Volgograd និង 1 នៅក្នុងតំបន់អាកាសនៃ Belgorod” ។
ក្រោយមកនៅថ្ងៃទី 11 ខែកុម្ភៈ ទីភ្នាក់ងារអាកាសចរណ៍សហព័ន្ធរុស្ស៊ី (Rosaviation) បាននិយាយថា អាកាសយានដ្ឋានក្នុងទីក្រុង Kazan, Kirov, Saratov និង Ulyanovsk ត្រូវកំណត់ការទទួល និងអនុញ្ញាតឱ្យហោះហើរពីព្រឹកព្រលឹមនេះ សម្រាប់ហេតុផលសុវត្ថិភាពហោះហើរ។
Rosaviation បានសង្កត់ធ្ងន់ថា បុគ្គលិកហោះហើរ អ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស និងបុគ្គលិកអាកាសយានដ្ឋានកំពុងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីធានាសុវត្ថិភាពនៃការហោះហើរ។
ទន្ទឹមនឹងនោះ យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters រដ្ឋមន្ត្រីថាមពលអ៊ុយក្រែន លោក German Galushchenko បាននិយាយថា អ៊ុយក្រែនបានដាក់កំហិតថាមពលបន្ទាន់ បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធឧស្ម័នពេញមួយយប់ និងព្រឹកកាលពីថ្ងៃទី ១១ ខែកុម្ភៈ។
រដ្ឋមន្ត្រី Galushchenko បានបន្ថែមថា ការរឹតបន្តឹងថាមពលបន្ទាន់កំពុងត្រូវបានអនុវត្ត ដើម្បីកាត់បន្ថយផលវិបាកដែលអាចកើតមានចំពោះប្រព័ន្ធថាមពល៕
រូបថត: TTXVN