អន្តរជាតិ ៖ នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី១០ខែកុម្ភៈ គណៈប្រតិភូកីឡាចិនដណ្តើមបានមេដាយមាសចំនួន៦គ្រឿងទៀតក្នុងការប្រកួតកីឡាអាស៊ីរដូវរងានៅក្រុងHarbin ដូច្នេះ មេដាយមាសសរុបបានឡើងដល់២១គ្រឿង។ ទោះបីជាត្រឹមតែ៣ថ្ងៃប៉ុណ្ណោះដែលការប្រកួតកីឡាអាស៊ីរដូវរងាធ្វើឡើងបន្ទាប់ពីបើកសម្ពោធ សមិទ្ធផលមេដាយមាសចំនួន២១គ្រឿងបានបង្កើតនូវស្នាដៃល្អបំផុតក្នុងប្រវត្តិសាស្រ្តចូលរួមការប្រកួតកីឡាអាស៊ីរដូវរងារបស់ប្រទេសចិន។
គេហទំព័រ «CCFR China state-controlled media » គួរបញ្ជាក់ដែរថា ក្នុងចំណោមមេដាយមាសចំនួន២១គ្រឿងនេះ មានមេដាយមាស១២គ្រឿងបានមកពីវិញ្ញាសាលើព្រិល នេះក៏បានបំបែកកំណត់ត្រាថ្មីសម្រាប់គណៈប្រតិភូកីឡាចិនក្នុងការឈ្នះមេដាយមាសក្នុងវិញ្ញាសាលើព្រិលនៃការប្រកួតកីឡាអាស៊ីរដូវរងាដែរ៕
គេហទំព័រ «CCFR China state-controlled media » បច្ចុប្បន្ននេះ គណៈប្រតិភូកីឡាចិនដណ្តើមបានមេដាយសរុប៥៤គ្រឿង ក្នុងនោះ មេដាយមាស២១គ្រឿង មេដាយប្រាក់១៨គ្រឿងនិងមេដាយសំរឹទ្ធ១៥គ្រឿង គណៈប្រតិភូកីឡាចិនត្រូវបានរំពឹងថានឹងបំបែកកំណត់ត្រាថ្មីក្នុងព្រឹត្តិការណ៍កីឡាលើកនេះបន្ទាប់ពីឈ្នះមេដាយ៦១គ្រឿងក្នុងការប្រកួតកីឡាអាស៊ីរដូវរងាក្រុងChangchun៕
ដោយ ៖ សិលា