ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពូនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- អាមាត់វៀចថា បង់ពន្ធក្នុងមួយឆ្នាំៗរាប់ម៉ឺនដុល្លាអាមេរិក = មានបង់ឲ្យខ្មែរឯណាគឺបង់ឲ្យសហរដ្ឋអាមេរិកទេតើ?
២- នាយករដ្ឋមន្ត្រីកម្ពុជាអត់មានពេលដើរចេញពីប្រធានគណបក្សប្រជាជនកម្ពុជាទេ = ទោះបីនរណាជានាយករដ្ឋមន្ត្រី នាយករដ្ឋមន្ត្រីនៅតែអនុវត្តតាមកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាដដែល។
៣- តាមប្រព័ន្ធបោះឆ្នោតកម្ពុជា ប្រធានគណបក្សឈ្នះឆ្នោត = ដឹកនាំខាងនយោបាយលើគ្រប់វិស័យ។
៤- នាយករដ្ឋមន្ត្រីមានតួនាទីភារកិច្ចអនុវត្តនិងប្រែក្លាយកម្មវិធីនយោបាយរបស់គណបក្ស = ទៅជាសមទ្ធិផលជាក់ស្តែងសម្រាប់ប្រទេសជាតិនិងប្រជាជន។
៥- បើភ័ស្តុតាងដែលរកឃើញយកទៅបង្ហាញតុលាការថៃទៅ = បើគ្រាន់តែថាវាមិនអាចយកជាបានការទេ?
៦- បើអត់បានការវាមិនមែនជាឯកសារគតិយុទ្ធទេ = បើមិនមែនជាឯកសារគតិយុត្តិធ្វើម៉េចតុលាការកាត់សេចក្តីកើតទៅ?
៧- ពួកឯងចោទសម្តេចតេជោថាផ្តាច់ការ = ចុះឥឡូវលោកត្រាំកំពុងផ្តាច់ការពួកឯងម៉េចមិនវាយប្រហារត្រាំទៅ?
៨- ដល់លោកត្រាំធ្វើច្រងេងច្រង៉ាង = មិនហ៊ានឮមាត់មួយអឺស?
៩- អាមាត់វៀចនរណាមិនដឹង = អានេះមិនមែននៅជាមួយបក្សប្រឆាំងទេតែជាសកម្មជនក្រុមឧទ្ទាមក្រៅច្បាប់ ជ្រុលនិយម?
១០- ចំពោះពួកអាសំគឹសកុំនិយាយថាខ្លួនជាអ្នកស្នេហាជាតិអី គ្រាន់តែលុយកាក់បន្តិចបន្តួចក៏វាយកដែរ = បើគ្រាន់តែលុយតិចតួចក៏វាឃ្លានដែរអញ្ចឹងអួតថាខ្លួនស្នេហាជាតិយ៉ាងម៉េច? ៕
ដោយ ៖ សិលា