អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ១១ ខែ កុម្ភៈ លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែង ថា ជា និច្ច កាល ប្រទេស ចិន តែងតែជា អ្នកប្រតិបតិ្តជាក់ស្តែងក្នុង ការ ឆ្លើយ តប នឹង បម្រែបម្រួល អាកាសធាតុ ។ ប្រទេស ចិន នឹងសម្រេច បាននូវ គោលដៅ “កាបូនពីរ”យ៉ាង មុតមាំមិន ងាករេ តាមពិធីសាស្ត្រ មធ្យោបាយនិង តារាងពេលវេលា របស់ ខ្លួន ។
គេហទំព័រ «CCFR China state-controlled media » លោក Guo Jiakun បាន ថ្លែង ទៀតថា ជា និច្ច កាល ប្រទេស ចិន តែងតែជា អ្នកប្រតិបតិ្តជាក់ស្តែងក្នុង ការ ឆ្លើយ តប នឹង បម្រែបម្រួល អាកាសធាតុ ។ ប្រទេស ចិន នឹងសម្រេច បាននូវ គោលដៅ “កាបូនពីរ”យ៉ាងមុតមាំមិន ងាករេ តាមពិធីសាស្ត្រ មធ្យោបាយនិងតារាង ពេលវេលា របស់ ខ្លួន ។ បច្ចុប្បន្ន នេះ អនុលោម តាម តម្រូវ ការនៃ «កិច្ចព្រមព្រៀងក្រុងប៉ារីស» និង ការ បូក សរុបលើក ដំបូង ក្នុង ក្របខណ្ឌពិភពលោកទាំង មូល ប្រទេស ចិនបាន និង កំពុង សិក្សា ស្រាវជ្រាវ និង កំណត់ ការ រួម ចំណែក របស់ប្រទេស ខ្លួន ដោយ ម្ចាស់ការ ជុំ ថ្មី នៅពេល វេលា ដ៏សមរម្យ ក្នុង ឆ្នាំ នេះ ប្រទេ សចិន នឹង រាយការណ៍ពី ការ រួម ចំណែក របស់ ប្រទេសខ្លួន ដោយ ម្ចាស់ការ នៅឆ្នាំ ២០៣៥ ជូនចំពោះ លេខាធិការ ដ្ឋាន នៃ «អនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីបម្រែបម្រួលអាកាសធាតុ» ដោយ ប្រកាន់អាកប្បកិរិយាយ៉ាង សកម្ម និង មានទំនួសខុសត្រូវ ព្រម និង អាស្រ័យដោយសភាពការណ៍ ជាតិ និង ដំណាក់កាល អភិវឌ្ឍ ន៍ របស់ ខ្លួន ៕
ដោយ ៖ សិលា