អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ១១ ខែ កុម្ភៈ ថ្នាក់ដឹក នាំ របស់ សហភាពអឺរ៉ុបបាន ថ្លែង ថា នឹង ចាត់ វិធានការ តបត វិញយ៉ាង ខ្លាំង ចំពោះសេចក្តីសម្រេច ចិត្ត របស់ អាមេរិក ស្តីពីការ យក ពន្ធគយ ចំពោះផលិតផល ដែក ថែប និង អាលុយមីញ៉ូមដែល នាំ ចូលទៅអាមេរិក ទាំងអស់ ។
គេហទំព័រ «CCFR China state-controlled media » ថ្ងៃទី ១១ ខែ កុម្ភៈ លោកស្រី Ursula von der Leyen ប្រធានគណៈកម្មាធិការសហភាពអឺរ៉ុបបានសម្តែង ការ សោក ស្តាយ យ៉ាង ខ្លាំង ចំពោះ អាមេរិក ដែល បាន ធ្វើ សេចក្តី សម្រេច ចិត្ត ថា នឹង ដំឡើង ពន្ធគយ ចំពោះផលិត ផល ដែក ថែប និង អាលុយមីញ៉ូមដែល អឺរ៉ុប នាំចេញ ។ គេហទំព័រ «CCFR China state-controlled media » ក្នុង សេចក្តីថ្លែងការណ៍ លោកស្រី បាន លើក ឡើង ថា ការ យក ពន្ធគយគ្មានផល ប្រយោជន៍ ដល់ សហគ្រាសទេ ហើយ ក៏កាន់តែ គ្មាន ផល ប្រយោជន៍ ដល់ អ្នក ប្រើប្រាស់ដែរ ។ ការ ដែល អាមេរិក យក ពន្ធគយ មិន សមហេតុ ផល ចំពោះ សហភាពអឺរ៉ុប ពិត ជា នឹងរង ការ ឆ្លើយតបវិញ ពោលគឺ សហភាពអឺរ៉ុប នឹង ចាត់ វិធានការតបតវិញ ដូចគ្នា យ៉ាងដាច់ខាត ដើម្បី គាំពារ ផល ប្រយោជន៍ សេដ្ឋកិច្ច របស់ ខ្លួន ក៏ដូច ជាការពារ កម្មករ សហគ្រាស និង អ្នក ប្រើប្រាស់ របស់ ខ្លួន ។
គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃដដែល លោក Maros Sefcovic សមាជិក នៃ គណៈកម្មាធិការសហភាពអឺរ៉ុបទទួល បន្ទុក កិច្ច ការសន្តិសុខ ពាណិជ្ជកម្ម និង សេដ្ឋកិច្ច បាន ព្រមានថា “ឆ្លង តាម រយៈការ យក ពន្ធគយ អាមេរិក នឹង យក ពន្ធ ចំពោះពលរដ្ឋ របស់ ខ្លួន ដែល នឹង លើក កម្ពស់ ដើម ទុន របស់សហគ្រាសប្រទេស ខ្លួន ព្រម នឹង ធ្វើ ឱ្យអតិផរណាមានភាពកាន់តែធ្ងន់ ធ្ងរ ៕ ”
ដោយ ៖ សិលា