ការផ្ទុះនៅផ្សារទំនើបកោះតៃវ៉ាន់ ស្លាប់និងរបួសជាច្រើននាក់

ចែករំលែក៖

យោងតាមនាយកដ្ឋានពន្លត់អគ្គីភ័យរបស់កោះតៃវ៉ាន់ ការផ្ទុះបានកើតឡើងនៅទីធ្លាអាហារនៅជាន់ទី 12 នៃផ្សារទំនើប Shin Kong Mitsukoshi ដោយបានសម្លាប់មនុស្សម្នាក់ និងបញ្ជូនមនុស្ស 10 នាក់ផ្សេងទៀតទៅកាន់មន្ទីរពេទ្យ។
នៅ ថ្ងៃទី 13 ខែកុម្ភៈ ការផ្ទុះមួយបានកើតឡើងនៅផ្សារទំនើប Shin Kong Mitsukoshi ក្នុងទីក្រុង Taichung កោះតៃវ៉ាន់ (ប្រទេសចិន) ដោយបានសម្លាប់មនុស្សម្នាក់ និង10 នាក់ផ្សេងទៀតរងរបួសបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ក្នុងចំណោមមនុស្ស១០នាក់ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យ មាន៤នាក់សភាពធ្ងន់ ដូច្នេះចំនួនអ្នកស្លាប់អាចនឹងកើនឡើង។
ការផ្ទុះនេះបានបំផ្លាញអគារមួយផ្នែក បង្កឲ្យមានកំទេចកំទី ពេញតាមផ្លូវ។ អ្នកពន្លត់អគ្គីភ័យរាប់សិបនាក់ត្រូវបានដាក់ពង្រាយទៅកាន់កន្លែងកើតហេតុ។ មូលហេតុនៃឧបទ្ទវហេតុនេះ មិនទាន់ដឹងនៅឡើយទេ ដោយក្រុមជំនាញកំពុងស៊ើបអង្កេត ៕

...

រូបថត​: CNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print