បង់ក្លាដែស៖ អតីតរដ្ឋាភិបាលរបស់លោកស្រី Sheikh Hasina ជាមេខ្លោងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ ២០២៥ បានផ្សាយថា អង្គការសហប្រជាជាតិ (UN) បានឱ្យដឹងថា អតីតរដ្ឋាភិបាលបង់ក្លាដែស ជាមេខ្លោងនៃការវាយប្រហារជាប្រព័ន្ធ និងការសម្លាប់បាតុករកាលពីឆ្នាំមុន ដើម្បីព្យាយាមរក្សាអំណាចរបស់ខ្លួន ដែលអាចចាត់ចូលជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

មុនពេលអតីតនាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Sheikh Hasina ធ្លាក់ពីអំណាចនៅក្នុងបដិវត្តន៍ដឹកនាំដោយនិស្សិត កាលពីខែសីហា ឆ្នាំ ២០២៤ រដ្ឋាភិបាលរបស់លោកស្រី បានដឹកនាំការបង្រ្កាបជាប្រព័ន្ធលើបាតុករ និងអ្នកដ៏ទៃទៀត រួមទាំងការសម្លាប់ក្រៅប្រព័ន្ធតុលាការ។
តាមរបាយការណ៍ស៉ើបអង្កេតស្វែងរកការពិតពីព្រឹត្តិការណ៍នៅបង់ក្លាដែស ចន្លោះថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំមុន របស់ការិយាល័យសិទ្ធិមនុស្ស UN ខ្លួនមានហេតុផលសំអាងថា មានឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិកើតឡើង ដោយការសម្លាប់ ធ្វើទារុណកម្ម ចាប់ដាក់ពន្ធនាគារ និងអំពើអមនុស្សធម៌ផ្សេងទៀត។ វាត្រូវបានប្រព្រឹត្តិដោយរដ្ឋាភិបាល តាមរយៈអំពើហិង្សា ពីគណបក្ស Awami League របស់លោកស្រី Hasina សេវាកម្មសន្តិសុខ និងចារកម្មបង់ក្លាដែស ប្រព័ន្ធប្រឆាំងក្រុមបាតុករ ក៏ដូចជាជនស៉ីវិលដទៃទៀត ហើយគឺដើម្បីការបន្តកាន់អំណាច។
របាយការណ៍នេះ ផ្អែកលើការសម្ភាសន៍ស៉ីជម្រៅជាសម្ងាត់ ជាមួយមនុស្សជាង ២៣០នាក់ដោយផ្ទាល់នៅបង់ក្លាដែស និងតាមអ៊ីនធឺណិតជាមួយជនរងគ្រោះ សាក្សី មេដឹកនាំការតវ៉ា អ្នកការពារសិទ្ធិ និងការពិនិត្យឯកសារវេជ្ជសាស្ត្រ រូបថត វីដេអូ ក៏ដូចជាឯកសារផ្សេងទៀត។
បាតុកម្មទាមទារឱ្យលោកស្រី Sheikh Hasina ចុះចេញពីតំណែង បានប្រែក្លាយទៅជាអំពើហិង្សាយ៉ាងសាហាវ សម្លាប់មនុស្សប្រហែល ១ ៤០០នាក់ ក្នុងរយៈពេល ៤៥ថ្ងៃ ខណៈដែលរាប់ពាន់នាក់បានរងរបួស។ ការិយាល័យសិទ្ធិមនុស្ស UN បានអះអាងថា អតីតរដ្ឋាភិបាលបានព្យាយាមបង្ក្រាបការតវ៉ា ដោយប្រើមធ្យោបាយហិង្សាធ្ងន់ធ្ងរ៕

...

រូបថត​: Getty Image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print