ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅ ការងារឆ្នាំ២០២៥ រយៈពេល២ថ្ងៃ ដែលពិធីបើកបានប្រព្រឹត្តទៅនាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងពិធីបិទបានប្រព្រឹត្តទៅនារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
សន្និបាតនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះទីស្តីការក្រសួងមហាផ្ទៃ ចាប់ពី ថ្នាក់ប្រធាននាយកដ្ឋាន ប្រធានក្រុមប្រឹក្សា អភិបាល នាយករដ្ឋបាល ស្នងការនគរ បាល និងប្រធានពន្ធនាគាររាជធានី ខេត្ត ព្រមទាំងអភិបាលក្រុង ស្រុក ខណ្ឌ មេឃុំ ចៅសង្កាត់មួយចំនួននិងថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនានា សរុបប្រមាណ៨០០រូប៕
ដោយ ៖ សិលា