ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តក្នុងល្បឿនលឿនសង្ស័យស្រវឹងចុះពីស្ពានអាកាសស្ទឹងមានជ័យរេចង្កូតទៅបុកផ្ទប់និងដើមឈើបណ្ដាលឲ្យរងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍នេះកើតឡើងនៅវេលា ម៉ោង ៥និង១០នាទី ទាបភ្លឺ ថ្ងៃ ទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៥ស្ថិតតាមបណ្ដោយផ្លូវ ២៧១ មុខមន្ទីពេទ្យ រុស្ស៊ី សង្កាត់ បឹងទំពុន ទី១ ខណ្ឌ មានជ័យ រាជធានី ភ្នំពេញ។
បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តមួយគ្រឿង ម៉ាក Lexus LS300 ពណ៌ខ្មៅ ពាក់ផ្លាកព្រះសីហនុ 2A-6260 ធើ្វដំណើរតែម្នាក់ឯង ចុះពីលើស្ពានអាកាសស្ទឹងមានជ័យក្នុងទិសដៅពីក្នុងទិសដៅ ពីលិចទៅកេីត ខណៈមកដល់ចំណុចរថយន្តខាងលើបានរេ ចង្កូតទៅបុកផ្ទប់ជាមួយនឹងដើមឈើពេញទំហឹងបណ្ដាលឲ្យអ្នកបើកបររងរបួសធ្ងន់ ភ្លាមអ្នកនៅជិតទីតាំងកើតហេតុបាននាំគ្នា គាស់ទ្វាររថយន្តយកជនរងគ្រោះចេញដើម្បីបញ្ជូនទៅកាន់មន្ទីរពេទ្យ ។
ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វេីការយករថយន្តទៅរក្សាទុកដេីម្បីរងចាំដោះស្រាយនៅពេលក្រោយ ៕
ដោយ៖សុខាសែនជ័យ