ជនសង្ស័យ២នាក់ចូលទៅលួចម៉ូតូ នៅមុខផ្ទះពលរដ្ឋបានសម្រេចគេចខ្លួនបាត់នៅខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យមានគ្នា២នាក់បានធ្វើសកម្មភាព ចូលទៅលួចកាច់កម៉ូតូម៉ាក មួយគ្រឿងដល់មុខផ្ទះពលរដ្ឋបានសម្រេចរួចជិះគេចខ្លូនបាត់ស្រមោល ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង ជាង ១២ រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ខែកុម្ភះ ឆ្នាំ២០២៥ ស្ថិតនៅលើផ្លូវ២០០២ ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុខ្លួនរួមទាំងមិត្តភក្កិបាននាំគ្នាយកម៉ូតូចតទុកចោលនៅខាងមុខផ្ទះចំនួន៣គ្រឿងរួមទាំងរថយន្តមួយគ្រឿងទៀតផងដែរ ខណះម៉ូតូជនរងគ្រោះយកទៅចតនៅកៀនមុខមាត់ទ្វារផ្ទះបន្តិចហើយពួកគេនាំគ្នាអង្គុយផឹកសុីជជែកគ្នាលេង នៅខាងក្នុងផ្ទះក្រោយមកពួកគេក៏បានឭសំឡេងម៉ូតូបញ្ឆេះ រួចនាំគ្នារត់ចេញពីក្នុងផ្ទះមកក្រៅស្រាប់តែឃើញជនសង្ស័យមានគ្នាចំនួន២នាក់បានជិះម៉ូតូ យកចេញបាត់ទៅហើយ ក្រោយមកពួកគេបានទាក់ទងទៅសមត្ថកិច្ចឲ្យចុះមកទីតាំងកើតហេតុជួយអន្តរាគមន៍ភ្លាមៗ។

បន្ទាប់ពីកើតហេតុសម្ថកិច្ចមូលដ្ឋានចុះមកដល់សួរនាំជនរងគ្រោះរួចក៏បាននាំជនរងគ្រោះទៅប៉ុស្ថិ៍នគរបាលសង្កាត់អូបែកក្អមដើម្បីដាក់ពាក្យបណ្តឹង ចំណែកឯជនសង្ស័យ សមត្ថកិច្ចនិងធ្វើការស្រាវជ្រាវតាមឃាត់នៅពេលក្រោយ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print