កម្ចីអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ពលរដ្ឋ “កុំសង” បើគេរករឿង ប្ដឹងមកសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស សុខា បានណែនាំដល់រដ្ឋបាលរាជធានីខេត្តក្រុងស្រុកខណ្ឌ បន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងចូលរួមអនុវត្តឱ្យបាន និងទប់ស្កាត់កុំឱ្យមានការខ្ចីប្រាក់ខុសច្បាប់ ខ្ចីប្រាក់ពីក្រុមជនបរទេស ខ្ចីប្រាក់ដែលមានកម្រិត នៃការដាក់គំនាបទៅលើអ្នកខ្ចី ខុសពីច្បាប់។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំដល់ប្រជាពលរដ្ឋ ប្រសិនបើក្រុមឱ្យខ្ចីប្រាក់នោះជាក្រុមដែលខុសច្បាប់ ក្រុមជនបរទេសដែលធ្វើការ កម្ចីតាមអនឡាញជាដើមនោះ គឺកុំសងតែម្តង បើសិនជាមានការរករឿងណាមួយសូមប្តឹងមកសមត្ថកិច្ច។
សូមបញ្ជាក់ថា ៖ កម្ចីតាមអនឡាញនេះ ជនទុច្ចរិតបានប្រើល្បិចអូសទាញតាម Facebook ប្រព័ន្ធ Telegram ។ល។ និងវិនិយោគតាមអនឡាញ ឡើងថាបានចំពេញច្រើន ដូចជាភូកុហកថា ៖ (ចាប់ផ្តើមការវិនិយោគរបស់អ្នកនៅថ្ងៃនេះជាមួយនឹងអប្បបរមា 700$ ដើម្បីទទួលបាន 4,700$ បន្ទាប់ពី 24 ម៉ោងដោយជោគជ័យក្នុង ABA..WING.. ACELEDA..✨✨✨✨✨
សូមផ្ញើសារទៅកាន់អ្នកគ្រប់គ្រងក្រុមហ៊ុនសម្រាប់ការវិនិយោគរបស់អ្នក👇👇👇)។ ទាំងនេះជាភាសាបោកប្រាស់ ម្យ៉ាងទៀតមានបងប្អូនប្រជាពលរដ្ឋយើងខ្លះមិនដឹងព័ត៌មានច្បាស់ គួបផ្សំមានការលោភលន់ផង ងាយចាញ់បោកក្រុមទុច្ចរិតទាំងនេះច្រើនអ្នកណាស់ ។ ដូច្នេះសូមបងប្អូន សិក្សាព័ត៌មានឱ្យបានគ្រប់ជ្រោយសិន មុនជឿទៅលើអ្វីមួយ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print