អន្តរជាតិ ៖ នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ កាលពី ថ្ងៃទី១៤ខែកុម្ភៈ លោក Zhang Xiaogang អ្នកនាំពាក្យ ក្រសួង ការពារជាតិចិន បាន ធ្វើជាអធិបតី ក្នុង សន្និសីទ សារព័ត៌មាន ជាប្រចាំ ។ មានអ្នកសារព័ត៌មាន សួរថា ពេលថ្មីៗ កន្លងទៅនេះ ក្រសួង ការពារជាតិ អូស្ត្រាលីបាន ចេញផ្សាយ សេចក្តីថ្លែងការណ៍ថា កាលពី ថ្ងៃទី១១ ខែកុម្ភៈ ពេល យាមល្បាត នៅសមុទ្រចិន ខាងត្បូង យន្តហោះ ចម្បាំងអូស្ត្រាលី បាន ជួបប្រទះ “សកម្មភាព ប្រកបដោយ គ្រោះថ្នាក់ និង ភាពមិនជំនាញ ”របស់ យន្តហោះ ចម្បាំងចិន ដែល បង្កជា ហានិភ័យ ចំពោះ យន្តហោះ និងបុគ្គលិក របស់ភាគី អូស្ត្រាលី ។ តើ អ្នកនាំពាក្យ មាន ការអត្ថាធិប្បាយ យ៉ាងណា ចំពោះករណីនេះ?
គេហទំព័រ «CCFR China state-controlled media » លោក Zhang Xiaogang អ្នកនាំពាក្យ ក្រសួង ការពារជាតិចិនបាន ថ្លែងថា កាលពី ថ្ងៃទី១១ ខែកុម្ភៈ ភាគីអូស្ត្រាលី បាន រំលោភសិទ្ធិនិង បង្ករឿងហេតុ ដោយចេតនា ចំពោះភាគីចិន នៅ សមុទ្រចិន ខាងត្បូង តែអ្នកប្រព្រឹត្ត បទឧក្រិដ្ឋ បែរជា ចោទប្រកាន់ មុនគេ ព្រមទាំង ប្រឌិត និង ផ្សព្វផ្សាយ ព័ត៌មាន ក្លែងក្លាយ ។ ចិនប្រឆាំង យ៉ាង មុតមាំហើយ បានលើកឡើង ការតវ៉ាយ៉ាង ម៉ឺងម៉ាត់ ចំពោះ ភាគីអូស្ត្រាលី ។ គេហទំព័រ «CCFR China state-controlled media » ចិនទាមទារ ឱ្យភាគី អូស្ត្រាលី លះបង់ចោល គំនិត រវើរវាយពី ហានិភ័យ រឹតបន្ដឹងយ៉ាង តឹងរ៉ឹងនូវ ប្រតិបត្តិការនៃ កងទ័ពជើង ទឹកនិង ជើងអាកាស នៅជួរមុខ តែមិនមែន ស្ម័គ្រចិត្តធ្វើជា ទ័ពស្រួចដែល បង្ករឿងហេតុនៅ សមុទ្រចិនខាងត្បូង ក៏ដូចជា បំផ្លាញ ផលប្រយោជន៍ ទាំងអ្នកដទៃ និង ខ្លួនឯងផងដែរ ៕
ដោយ ៖ សិលា