ខេត្តកំពង់ឆ្នាំង៖ ដើម្បីចូលរួមកាត់បន្ថយក្រុមក្មេងទំនើង ដែលតែងតែបង្កហិង្សានៅតាមទីសាធារណៈ កម្លាំងនគរបាលក្រុងកំពង់ឆ្នាំង ចេញតាមគោលដៅសំខាន់ៗ ក្នុងភូមិសាស្រ្តក្រុងកំពង់ឆ្នាំង ក៏បានប្រទះឃើញក្រុមក្មេងៗពីរក្រុម កំពុងតែឈ្លួសប្រកែកគ្នាទៅវិញទៅមក ធ្វើការឃាត់ និងនាំមកអធិការដ្ឋាន ដើម្បីសាកសួរបំភ្លឺ។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងនៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា ដោយបានអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កម្លាំងនគរអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង កាលពីយប់ថ្ងៃទី១៣ ខែកុម្ភៈថ្មីៗនេះ បានចេញតាមគោលដៅសំខាន់ៗ ក្នុងភូមិសាស្រ្តក្រុងកំពង់ឆ្នាំង ក៏បានប្រទះឃើញក្រុមក្មេងៗពីរក្រុមកំពុងតែឈ្លួសប្រកែកគ្នាទៅវិញទៅមក ហើយកងកម្លាំងជំនាញ ក៏បានឃាត់ និងនាំមកអធិការដ្ឋាន ដើម្បីសាកសួរបំភ្លឺ បានបញ្ជាក់ថា: ឈ្មោះ ស.ស ភេទប្រុស អាយុ ២៤ឆ្នាំ បានប្រើក្មួយឈ្មោះ ស. លធរ ភេទប្រុស អាយុ ១៦ឆ្នាំ ឱ្យទៅទិញសាច់ខ្លែមនៅមុខសួនថ្មី ។ ដល់សួនថ្មីពេលនោះឈ្មោះស.ល ធ រ ក៏ជួប ឈ្មោះ ហ. ស ល ភេទប្រុស អាយុ ១៧ឆ្នាំ ដែលធ្លាប់មានទំនាស់ជាមួយគ្នាពីមុន នោះ ក៏យកដប់ទឹកសុទ្ឋ ១,៥លីត្រ គប់ទៅលើ ឈ្មោះ ស.ល ធ រ មិនត្រូវ បែជាត្រូវម៉ូតូ ម៉ាកសង់ C125 ពណ៍ខ្មៅ ស្លាកលេខ កំពត-1Q 1143 បណ្តាលអោយបែក កាត់ប៊ូខាងមុខ បន្ទាប់មកឈ្មោះស.ល ធ រ ក៏បានត្រឡប់ទៅប្រាប់ឈ្មោះ ស.ស ថា ឈ្មោះ ហ.ស ល គប់ម៉ូតូបាក់កាត់តាប៊ូ។
ក្រោយមក ឈ្មោះ ស.ស និង ឈ្មោះស.លធរ ជិះម៉ូតូតាមរក ក៏ជួប ឈ្មោះហ.ស ល ជិះម៉ូតូមកដល់ ឈ្មោះស.ស សួររកខុសត្រូវនិងឲ្យសងការខូចខាតម៉ូតូខ្លួនហើយក៏កើតការប្រកែកប្រណាំងគ្នា ទើបឈ្មោះ ស.លធរ បានយកដុំថ្ម គប់ទៅលើ ឈ្មោះ ហ.ស ល តែមិនត្រូវ ត្រូវចំប្រាំងបូមម៉ូតូខាងមុខទៅវិញ។ ដែលស្ថិតនៅចំណុចសួនច្បារ ចៅហ្វាវាំង គង់ សំអុល កើតមានករណី ហិង្សាដោយចេតនា (គប់ដបទឹកសុទ្ធ គ្នាទៅវិញទៅមក) ស្ថិតក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ច បានបញ្ជាក់ថា ដោយពិនិត្យ ឃើញថា មិនមានអ្វីខូចខាតធ្ងន់ធ្ងរ ទើបសមត្ថកិច្ច ធ្វើកិច្ចសន្យាអប់រំណែនាំបញ្ចប់រឿង និងបានបញ្ជូនអ្នកទាំងបី ឱ្យទៅពិនិត្យមើលអ្នកជាប់ឃុំនៅពន្ធនាគារខេត្ត ដើម្បីទុកជាមេរៀនរបស់ពួកគេផងដែរ៕ដោយ៖តារា