មុននេះបន្តិចៈ​ សម្តេចតេជោ ហ៊ុន សែន​ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាចាកចេញពីរាជធានីភ្នំពេញឆ្ពោះទៅកាន់សាធារណៈរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាចាកចេញពីរាជធានីភ្នំពេញឆ្ពោះទៅកាន់សាធារណៈរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ដើម្បីបំពេញទស្សនៈកិច្ចផ្លូវការ និងចូលរួមអបអរខួបលើកទី៤១ នៃការបង្កើតកងកំលាំងរំដោះជាតិទីម័រឡេស្តេ ដែលប្រព្រឹត្តិទៅនាថ្ងៃទី១៩ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ ។

ដំណើរទស្សនកិច្ចនេះធ្វើឡើងតបតាមការអញ្ចើញរបស់ លោក បណ្ឌិត រ៉ុយ ម៉េរៀដេអារ៉ុយចូ (Rui Maria D’e Araujo)នាយករដ្ឋមន្ត្រី នៃសាធារណៈរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ។

ក្នុងអំឡុងទស្សនៈកិច្ចផ្លូវការនេះ សម្តេចតេជោ ហ៊ុន សែន នឹងជួបចរចារទ្វេរភាគី ជាមួយលោក នាយករដ្ឋមន្ត្រីទីម័រឡេស្តេ បន្ទាប់មកនាយករដ្ឋមន្ត្រីនៃប្រទេសទាំង២ នឹងអញ្ចើញជាអធិបតីរួមគ្នា ក្នុងពិធីចុះហត្តលេខាលើឯកសារចំនួន៣ រវាងប្រទេសទាំង២ ក្នុងនោះទី១ កិច្ចព្រមព្រៀងក្របខណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ច។ ទី២ កិច្ចព្រមព្រៀង ស្តីពីការលើកលែងទិដ្ឋាការ សំរាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងលិខិតឆ្លងដែនផ្លូវការ និងទី៣ អនុស្សារណៈនៃការយោគយល់គ្នាពាក់ពន្ធ័នឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ។ សម្តេចតេជោ ហ៊ុនសែន ក៍និងជួបសំណេះសំណាលជាមួយសហគមន៍កម្ពុជា នៅទីម័រឡេស្តេនេះផងដែរ។

សូមជូនពរសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទទួលបាននូវសុខ សុវត្ថិភាពក្នុងការធ្វើដំណើរ និងទទួលជោគជ័យគ្រប់ភារកិច្ចការងារនៅក្នុងដំណើរទស្សនកិច្ចផ្លូវការ នៅសាធារណៈរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេនេះ៕

image image image image image image

ហ្វេសប៊ុកសម្តេច

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print