ឯកឧត្ដម ឃួង ស្រេង អំពាវនាវឱ្យពលរដ្ឋ ក្មួយៗ ប្អូនៗ ចៅៗ ដែលមកកម្សាន្ដផ្លូវថ្មើជើងWalkStreet ចូលអានសៀវភៅ ដេីម្បីបំណិនការចេះដឹងបន្ថែម នូវវប្បធម៌ជាតិ អានច្រេីនចេះច្រើន អានច្រេីនរីកចម្រើនច្រើន

ចែករំលែក៖

ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអំពាវនាវឱ្យពលរដ្ឋ ប្អូនៗ កូនៗ ក្មួយៗ ចៅៗ ដែលមកដើរលេងកម្សាន្ដ នៅផ្លូវថ្មើជើងWalk Street នាំគ្នាទៅអានសៀវភៅនៅបណ្ណាល័យចល័ត ដែលបានរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ គឺការអានសៀវភៅ ដេីម្បីបំណិននៃការចេះដឹង បន្ថែមទៀត នូវវប្បធម៌ជាតិ អានច្រេីនចេះច្រើន អានច្រេីនរីកចម្រើនច្រើន ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអំពាវនាវបែបនេះខណៈឯកឧត្ដមចុះពិនិត្យស្ថានភាពប្រជាពលរដ្ឋមកកម្សាន្ដនៅលើផ្លូវថ្មើជើងWalk Street នៅរាត្រីថ្ងៃទី១៥ខែកុម្ភះ២០២៥ ។
លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យ បានឱ្យដឹងនៅរាត្រីថ្ងៃទី១៥ ខែ កុម្ភៈ ២០២៥ថា៖សម្រាប់ផ្លូវថ្មើជើងWalk Streetនាសប្តាហ៍ ទី៣ នៃខែកុម្ភៈ ឆ្នាំ២០២៥នេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំស្តង់ទំនិញ និងការកម្សាន្តនានាបន្ថែមទៅតាមការចង្អុលបង្ហាញរបស់ ឯកឧត្តម អភិបាលរាជធានីភ្នំពេញ ដែលក្នុងនោះរួមមានការ រៀបចំការដាក់តាំងលក់ផលិតផល ឈុតឆាកសម្តែងសិល្បៈ បណ្ណាល័យចល័ត ដើម្បីបង្កើនការទាក់ ទាញ និងផ្តល់ភាពសប្បាយរីករាយបន្ថែមទៀតជូនសាធា រណជន។
លោកស្រី ដោ សម្ផស្ស បានបន្តថា៖ ផ្លូវថ្មើជើង Walk Street នៅសប្តាហ៍ទី៣នេះ មានការតាំងលក់វត្ថុអនុស្សា វរីយ៍ នៅលើសួនច្បារតាមបណ្តោយមាត់ទន្លេ ដូចជាការគូសគំនូរ យកភ្លាម ការកាច់ប៉ោងៗ ការសម្តែងតន្ត្រីបុរាណ, មហោរី និងរបាំប្រពៃណី របស់មន្ទីរវប្បធម៌ វិចិត្រសិល្បៈ រាជធានីភ្នំពេញ រៀបចំបណ្ណាល័យចល័ត សម្រាប់អានសៀវភៅគូសគំនូរ និង ផាត់ព័ណ៌ជាដើម។ ជាមួយគ្នានេះ រដ្ឋាករស្វ័យ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានសម្រេច រៀបចំកែសម្រួលតម្រាយខ្សែរត់ និងបន្ថែម ម៉ោងប្រតិបត្តិការរបស់រថយន្តក្រុងចំនួន ៣ខ្សែ ដើម្បីគាំទ្រដល់គម្រោងផ្លូវថ្មើរជើង ចាប់ពីចុងសប្តាហ៍នេះត ទៅ។ បន្ថែមពីនេះសមាគមត្រីចក្រយានកម្ពុជា បានរៀបចំដាក់ស៊ីក្លូសរុបក្នុងមួយថ្ងៃចំនួន១០គ្រឿង ដើម្បីផ្តល់សេវាដឹក ជញ្ជូនភ្ញៀវទេសចរណ៍ទស្សនាកម្សាន្តតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ដោយបានកំណត់គោលដៅឈរ ជើងរៀងៗខ្លួន។
សូមបញ្ជាក់ថា៖ ផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញដាក់ឱ្យដំណើរការសាកល្បង២ថ្ងៃ ក្នុង១សប្ដាហ៌គឺថ្ងៃសៅនិងថ្ងៃអាទិត្យចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង១១យប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរម រាជវាំង ។ លោកស្រីអ្នកនាំពាក្យរូបនេះ សង្ឃឹមថាផ្លូវថ្មើរជើង (Walk Street) នឹងមានអ្នកមកលេងកាន់តែច្រើនបន្ថែមទៀតពីព្រោះយើងអាចរៀបចំកន្លែងសប្បាយភាពនិងដាក់របស់របរសំរាប់កំសាន្តច្រើនប្រភេទ៕ ដោយ៖ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print