ឆេះរថយន្ដព្រូសចតទុកចោលរាយដាលដល់រថយន្ដមួយគ្រឿងទៀត ចតក្បែរគ្នាសង្ស័យឆ្លងចរន្ដចេញពីក្បាលអាគុយ

ចែករំលែក៖

​ ភ្នំពេញ៖ សង្ស័យឆ្លងចរន្ដចេញពីក្បាលអាគុយ ឆេះរថយន្ដព្រូសចតទុកចោល រាយដាលរថយន្ដមួយគ្រឿងទៀតដែលចតក្បែរគ្នា នៅទល់មុខរដ្ឋសភា ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០១ នឹង ០៥ នាទីរសៀល ត្រូវនឹងថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅទល់មុខរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៍មានពីប្រជាពលរដ្ឋបានអោយដឹងថា គេបានមានផ្សែងហ៊ុយចេញពីក្បាលរថយន្ត តូយូតា ព្រុស ពណ៍ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 2BQ-6541 ផ្នែកខាងមុខ ស្របពេលនោះប្រជាពលរដ្ឋ បានផ្អើលឆោរឡោរនាំជួយយកទឹកមកជះពន្លត់ ប៉ុន្តែមិនអាចគ្រប់គងបាន ទើបប្រញាប់រាយការណ៍ទៅសមត្ថកិច្ចជំនាញមកជួយអន្តរាគមន៍ដែរ ។ ចំណែករថយន្ត ម៉ាក Toyota Veloz ពណ៍ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2BY-8441 ដែលចតក្បែរគ្នានោះ ត្រូវភ្លើងរោលបណ្តាលអោយខូចមួយចំហៀងខាងឆ្វេងផ្នែកខាងមុខ ។
ប្រភពសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបាញ់ពន្លត់រលត់ជាស្ថាពរ នឹងប្រើប្រាស់រថយន្តពន្លត់ អស់០១គ្រឿង មូលហេតុសមត្ថកិច្ចកំពុងស្រាវជ្រាវ ៕ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print