ផ្ទះចំនួន ១០០ខ្នង អំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ  ត្រូវបានប្រគល់ជូនអតីតយុទ្ធជននៅខេត្តកំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅលើដីសម្បទានសង្គមកិច្ចស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ បានប្រារព្ធពិធីប្រគល់ផ្ទះចំនួន ១០០ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមបតីតយុទ្ធជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានឡើងធ្វើរបាយការណ៍ស្វាគមន៍ បានគូសបញ្ជាក់ថា នៅឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានសមាគមបតីតយុទ្ធជន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន លោកបានប្រគល់ផ្ទះនិងដី សម្បទានសង្គមកិច្ចជូនក្រុមគ្រួសារអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាតចំនួន ១៤១គ្រួសាររួចមកហើយ។ នៅថ្ងៃនេះសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងលោក ជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី តាមរយៈលោកអ្នក ឧកញ៉ា លាង ឃុន ប្រធានក្រុម ប្រឹក្សាភិបាលនៃក្រុមហ៊ុន ជីប ម៉ុង បានប្រគល់ផ្ទះថ្មីចំនួន ១០០ខ្នងទៀត សម្រាប់តីតយុទ្ធជននៅក្នុងខេត្ត កំពង់ធំ ក្នុងនោះ ៦៥ខ្នងផ្ទះ បានសាងសង់ជូនគ្រួសារអតីតយុទ្ធជនចំនួន ៦៥គ្រួសារ នៅលើដីសម្បទានសង្គមកិច្ចនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

លោកអ្នកឧកញ៉ា លាង ឃុន ស្ថាបនិកនិងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង មានប្រសាសន៍ថ្លែងនូវការអរគុណដល់សន្តិភាព​ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​យើង​មាន​ការ​អភិវឌ្ឍ​ន៍​លេីគ្រប់វិស័យ​ និង​បាន​គោរព​ថ្លែង​អំណរគុណ​ដ៍៏ជ្រាលជ្រៅ​ជាទី​បំផុត​ចំពោះ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន​ សែន​ ដែល​បាន​អនុវត្ត​ន៍នូវនយោបាយឈ្នះ​ ឈ្នះ​ បាន​បញ្ចប់​សង្គ្រាម​ នាំ​មក​ជូន​ប្រជាជន​កម្ពុជា​នូវ​សន្តិភាព​ និង​ការ​ឯកភាព​ជាតិ​ពេញ​លេញ​  និង​បាន​ថ្លែង​អំណរគុណ​ដល់​បងប្អូន​អតីត​យុទ្ធ​ជន​ដែល​បាន​លះបង់​សាច់​ស្រស់​ ឈាម​ស្រស់​ ដេីម្បីបុព្វហេតុ​ជាតិ​ និង​មាតុ​ភូមិ​ ។

នៅក្នុងឱកាសនេះលោកអ្នកឧកញ៉ា លាង ឃុន បានឧបត្ថម្ភជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនចំនួន ៦៥​ គ្រួសារ​ដោយក្នុង១គ្រួសារទទួលបានអង្ករ៥០គីឡូក្រាម មីជាតិ ១កេសទឹកត្រីទឹកស៊ីអ៉ីវ ១កេស ទឹកភេសជ្ជៈអាយស៍ ២កេស,ទឹកសុទ្ធ ១កេស ត្រីខ ២យួរ និងថវិកា ១០ម៉ឺនរៀល ។ ចំពោះ​បង​ប្អូន​អតីតយុទ្ធជនចំនួន ១៤១ គ្រួសារផ្សេងទៀត ដែលបានអញ្ជើញចូលរួមក្នុងពិធីនេះ ទទួលបានថវិកាចំនួន ១០ម៉ឺនរៀល​ ដោយ​ឡែក​នៅ​ក្នុង​ឱកាស​នេះ​លោកអ្នក​ឧកញ៉ា​លាង​ ឃុន​  បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​៨០​ លាន​រៀល​ ចូលរួម​ចំណែក​ក្នុង​ការ​សាង សង់​ទីស្នាក់ការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ ខេត្ត​កំពង់​ធំ​ផងដែរ ។

នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងការគោរពអរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយៈលោក អ្នក ឧកញ៉ា លាង ឃុន ដែលបានយកចិត្តទុកដាក់ក្នុងការដោះស្រាយនៅរាល់ការលំបាកជូនដល់បងប្អូនអតីតយុទ្ធជនកម្ពុជានៅទូទាំងប្រទេស ព្រោះបងប្អូនអតីតយុទ្ធជនយើងគឺជាអ្នកដែលធ្លាប់មានគុណអំណាចចំពោះជាតិ និងមាតុភូមិ ដោយបានរួមចំណែកជាមួយសម្ដេចតេជោ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងការអនុវត្តនូវនយោបាយឈ្នះឈ្នះ នាំមកនូវសុខសន្តិភាព និងការឯកភាពជាតិពេញ ដូចសព្វថ្ងៃនេះ។

...

ទេសរដ្ឋមន្ត្រី គន់ គីម បានណែនាំដល់ក្រុមគ្រួសារអតីតយុទ្ធជន ដែលមករស់នៅលើផ្ទះថ្មី នៅលើដីសម្បទានសង្គមកិច្ចអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ នៅពេលនេះ ត្រូវខិតខំថែរក្សាសុខភាព បង្កបង្កើនផល កសាងជីវភាពរស់នៅថ្មីឲ្យបានល្អប្រសើរ ក្រោមដំបូលសុខសន្តិភាព និងចូលរួមក្នុងការកសាង និងការអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមការ ដឹកនាំប្រកបដោយភាពមឺងម៉ាត់ឈ្លៀសវៃ និងស្វាហាប់របស់សម្ដេចមហាបបរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៃយើង៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print