ឃាត់ខ្លួនជនសង្ស័យម្នាក់ប្រគល់ជូនសមត្ថកិច្ចក្រោយឆក់ខ្សែ ក មាសពីស្ត្រីម្នាក់

ចែករំលែក៖

ភ្នំពេញ៖​ ជនសង្ស័យម្នាក់បានជិះម៉ូតូធ្វេីសកម្មភាពឆក់ខ្សែកមាសពីស្ត្រីរងគ្រោះកំពុងជិះកង់បីជាមួយប្តីនិងកូន​ តែមិនបានសម្រេចត្រូវជនរងគ្រោះទាញមកវិញបណ្តាលឲ្យដួលដួលម៉ូតូត្រូវប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចកាលពីវេលាម៉ោង០៩ព្រឹក​ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចតាមបណ្តោយផ្លូវ២០០៤ ស្ថិតនៅភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជយ័ រាជធានីភ្នំពេញ ។
ជនសង្ស័យ​ ឈ្មោះឡុង ឆៃរតនៈភេទប្រុស អាយុ២៩ឆ្នាំ មុខរបរអ្នកបកប្រែភាសាវៀតណាម ស្នាក់នៅបន្ទប់ជួលគ្មានលេខ ភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ ។
ចំណែកជនរងគ្រោះ​ឈ្មោះឯក តូចភេទស្រី អាយុ៣៣ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅ ភូមិធ្លក ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
សម្ភារះដែលជនសង្ស័យឆក់នោះ​ ខ្សែករមាស​ ១ខ្សែរ ទម្ងន់ប្រហែល៥ជី។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុជនរងគ្រោះជិះកង់បីជាមួយប្តីនិងកូនស្រីតូចម្នាក់ទៀតធ្វេីដំណេីរតាមបណ្តោយផ្លូវ២០០៤​ ក្នុងទិសដៅពីលិចទៅកេីតលុះមកដល់ចំណុចកេីតហេតុស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម​សង់​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1KJ 8708 ធ្វេីដំណេីរមកពីក្រោយបានធ្វេីសកម្មភាពឆក់ទាញយកខ្សែកពីជនរងគ្រោះភ្លាមនោះជនរងគ្រោះដឹងខ្លួនទាន់ក៏ស្រវាទាញមកវិញបណ្តាលឲ្យដាច់ជាក់កណ្តាត់ៗនិងធ្វេីឲ្យជនរងគ្រោះដួលម៉ូតូ​ ភ្លាមនោះប្រជាពលរដ្ឋដែលនៅក្បែរក៏នាំគ្នាំឃាត់ខ្លួនជនសង្ស័យភ្លាមៗតែម្តង។

...

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យចាត់ការបន្ត៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print