ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ នឹងចាត់វិធានការមិនលើកលែង ចំពោះមន្ដ្រីនគរបាលគ្មានសីលធម៌វិជ្ជាជីវៈ បន្ទាប់ពីបែកធ្លាយវិដេអូមន្រ្តីនគរបាលរុញលោកបណ្ឌិតស្ទើរផ្កាប់មុខ

ចែករំលែក៖

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ៖ ករណីលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ប៉ះទង្កិចគ្នាជាមួយកម្លាំងនគរបាលដៅពិនិត្យជាតិអាល់កុល នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ នៅយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានបញ្ជាឲ្យការិយាល័យបុគ្គល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការងារឲ្យបានម៉ត់ចត់បំផុត និងគ្មានការលើកលែងចំពោះមន្ដ្រីដែលគ្មានក្រមសីលធម៌វិជ្ជាជីវៈ។
នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំបញ្ជាឲ្យខាងបុគ្គលិកធ្វើការងារនេះដោយម៉ត់ចត់ ហើយមិនលើកលែងឲ្យទេ ចំពោះមន្ដ្រីដែលគ្មានក្រមសីលធម៌វិជ្ជាជីវៈ»។
រសៀលថ្ងៃដដែលទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ វិដេអូត្រូវបានបែកធ្លាយជាបន្តបន្ទាប់ នៅក្នុងមានវិដេអូបង្ហាញពីទង្វើដ៏អន់បំផុតរបស់មន្រ្តីនគរបាល រហូតដល់ថ្នាក់រុញ ឯកឧត្តមបណ្ឌិត សុខ ទូច «ស្ទើរចង់ផ្កាប់មុខ» តើទង្វើបែបនេះសាកសមជាមន្រ្តីអនុវត្តច្បាប់ដែរឬទេ ?
លោកណ្ឌិត សុខ ទូច បានបង្ហោះថា ៖ ១-នេះជាសកម្មភាពពេលដែលខ្ញុំច្រលោតហើយ ក្រោយពេលហៅខ្ញុំអាផង ហែងផង (វីឌីអូនេះមិនមែនជារបស់ខ្ញុំថតទេ គេផ្ញើមកក្រោយមានការបង្ហោះ) ខ្ញុំសូមយកមកចែកបន្ត!
២-នេះជាសកម្មភាពពេលខ្ញុំយកវ៉ាលីដើរទៅផ្ទះ តាមព្យាបាទខ្ញុំទៀត។ អរគុណសម្រាប់វីឌីអូ ដែលមានអ្នកផុស ខ្ញុំសូមចែករំលែកបន្ត។
អ្នកខ្លះបង្ហោះថា ៖ ខ្ញុំជឿជាក់លើការដឹកនាំ និង ផ្តល់យុត្តិធម៌ពីសំណាក់ សម្តេចបវធិបតី ខ្ញុំជឿជាក់លើដាក់ដឹកនាំ របស់ ឯកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និង ជាស្នងការនរគរបាលរាជធានីភ្នំពេញ ក្នុង
ការអនុវត្តន៍ច្បាប់គឺត្រូវមានតម្លាភាព ស្មើរភាពគ្នាចំពោះមុខច្បាប់ទោះបណ្ឌិត រឺពលរដ្ឋធម្មតាក៏ដោយ។  បើរកឃើញថា សមត្ថកិច្ចពិតជាខុស ប្រាកដណាស់នឹងមានវិន័យដាក់លើសមត្ថកិច្ចទាំងនោះ ហើយបើរកឃើញថា លោក បណ្ឌិតសុខទូច ពិតជាខុស នោះច្បាប់និងអនុវត្តន៍ចំពោះគាត់ដូចគ្នា។  សូមបងប្អូនខមិន និង ស៊ែរ ដោយការទទួលខុសត្រូវចំពោះមុខច្បាប់ កុំដោយសារការស្រលាញ់ រឺកាន់ជើងបុគ្គល ម្ខាងៗ ខមិនស៊ែរដោយមិនគិតពីផលប៉ះពាល់៕

 

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print