ខេត្តកណ្ដាល÷ នាយឧត្តមសេនីយ៍ កិតិសង្គហបណ្ឌិត គន់ គីម អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការ ងាររបស់សមាគមអតីតយុទ្ធជនកម្ពុជា ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៥។
តាមរាបាយការណ៏របស់សមាគមអតីតយុទ្ធបានអោយដឹងថា ការងារចាត់តាំង និងគ្រប់គ្រង
-បច្ចុប្បន្ន ស.អ.ក. មានសមាជិកសរុបចំនួន ៨៧.៥៩០នាក់ ក្នុងនោះមាន៖ (ស្ថិតិខែធ្នូ ឆ្នាំ២០២៤)
-គ្រួសារជនពលី ចំនួន ១៦.៦០០ នាក់
-គ្រួសារជនមរណៈ ចំនួន ២.៨៧៨ នាក់
-ជនពិការ ចំនួន ២៧.៤៦១ នាក់
-និវត្តជន ចំនួន ៣៩.២៥២ នាក់
-ជនបាត់បង់សមត្ថភាពការងារ ចំនួន ១.៣៥៦ នាក់
-មន្រ្តីរាជការស៊ីវិល ចំនួន ៤៣ នាក់
-គណៈហិរញ្ញវត្ថុ និងបេឡាមរណសង្រ្គោះ ស.អ.ក. បានទទួលស្ថិតិសមាជិកមរណភាពរបស់ ស.អ.ក. រាជធានី ខេត្ត សរុបចំនួន២.១៨៣នាក់ ។
ដោយបានការយកចិត្តទុកដាក់គិតគូរពី សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន សមាគមអតីត យុទ្ធជនកម្ពុជានិង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយក រដ្ឋមន្រ្តី ទន្ទឹមនឹងលទ្ធផលដែលសម្រេចបានខាងលើ យើងក៏នៅមានចំណុចសេសសល់និងបញ្ហាប្រឈមមួយចំនួន ដែល ត្រូវយកចិត្តទុកដាក់បន្ថែមទៀតនោះគឺ៖
-ការសាងសង់ផ្ទះជូនអតីតយុទ្ធជន នៅមិនទាន់ឆ្លើយតបនឹងចំនួនអតីតយុទ្ធជនដែលជួបការលំបាក ខ្វះ ខាត ដែល មានដីប៉ុន្តែមានផ្ទះស្នាក់នៅមិនសមរម្យ។
-សមាជិក ស.អ.ក. មួយចំនួនធ្វើចំណាកស្រុកទៅរកស៊ីនៅតំបន់ឆ្ងាយ មានការលំបាកក្នុងការទំនាក់ទំនង ដើម្បី បំពេញឯកសារផ្សេងៗឲ្យបានទាន់ពេលវេលា ទោះបីមានលេខទូរស័ព្ទទំនាក់ទំនងក៏ដោយ។
និងក្រោមការដឹកនាំដោយផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ទេសរដ្ឋមន្ត្រី អគ្គលេខាធិការ អគ្គលេខាធិការរង បានខិត ខំពុះពារដឹកនាំ អនុវត្តភារកិច្ច ដោយស្មារតីទទួលខុសត្រូវខ្ពស់ តាំងពីថ្នាក់ កណ្តាលរហូតដល់ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់។
នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី មានប្រសាសន៍ថាសម្រាប់ឆ្នាំ២០២៥សមាគមអតីតយុទ្ធជន កម្ពុជាបន្តអនុវត្តន៍អនុសាសន៍ទាំង១៤ចំណុចរបស់ប្រមុខរដ្ឋាភិបាលដាក់ជូននិងខិតខំបន្តសាងសង់ផ្ទះជូនអតីតយុទ្ធជន ដែលពុំមានផ្ទះស្នាក់នៅសមរម្យតាមបណ្តារាជធានី ខេត្ត។
នាយឧត្តមសេនីយ៍ គន់ គីម បន្តថា សមាគមកន្លងមកបានសហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយ កម្ម និងសំណង់ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជម្រុញការដោះស្រាយសម្ប ទាន ដី សង្គមកិច្ច ដើម្បីបែងចែកជូនអតីតយុទ្ធជន ដែលក្រីក្រ គ្មានដី បង្កបង្កើនផល ពិត ប្រាកដ។សមាគមបានពង្រឹងរបបរាយការណ៍ និងរបបធ្វើការងារនៅគ្រប់ថ្នាក់ ជាពិសេសគណៈជំនាញពាក់ព័ន្ធត្រូវរៀបចំផែនការ ចុះ ធ្វើការអប់រំ និងពង្រឹងសមត្ថភាពការងារដល់ក្រុមការងារ ស.អ.ក. ថ្នាក់រាជធានី ខេត្ត ដើម្បីធានាឱ្យការអនុវត្តការងារ នៅ មូលដ្ឋានទទួលបាននូវគុណភាព និងប្រសិទ្ធភាព។ គោលនយោបាយរបស់រាជរដ្ឋាភិបាលចំពោះអតីតយុទ្ធជនដល់សមាជិកស.អ.ក. និងបងប្អូន អតីត យុទ្ធជន ដែលមិនទាន់ចូលជាសមាជិកបានជ្រួតជ្រាបពីផលប្រយោជន៍របស់ ស.អ.ក. ហើយស្ម័គ្រចិត្ត ចូលរួមជា សមាជិក ស.អ.ក.ឲ្យបានគ្រប់គ្នា។
នាយឧត្តមសេនីយ៍ក្នុងនាមអគ្គលេខាធិការសមាគមអតីតយុទ្ធជនបានជម្រុញដល់ ស.អ.ក.រាជធានី ខេត្ត ក្នុងការបង់ថវិកាភាគទាន និងថវិកាបេឡាមរណសង្គ្រោះ មក ស.អ.ក. ថ្នាក់កណ្តាល តាមរយៈមូលនិធិជាតិជំនួយសង្គម(ម.ជ.ជ.) ឲ្យបានទាន់ពេលវេលា៕