ករណីបណ្ឌិត សុខ ទូច និងនគរបាលចរាចរណ៍ ! រាស្រ្តស្ទើរមួយនគរ ចេញសារលើបណ្តាញសង្គមគាំទ្រ និងអាណិត លោកបណ្ឌិត សុខ ទូច !

ចែករំលែក៖

ភ្នំពេញ ៖ ជ្រុលពេកហើយ សម្រាប់កាយវិការរបស់នគរបាលចរាចរណ៍រុញច្រានលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ពេលគាត់ព្យាយាមអូសវ៉ាលី ចេញ ពីកន្លែងកើតហេតុ បានធ្វើឱ្យសាធារណជនសម្តែងក្តីសង្វេគ និង ហួសចិត្តជាពន់ពេក។

វិដេអូនោះក៏បង្ហាញពីមន្រ្តីនគរបាល ជិត១០នាក់ដែលឡោមព័ទ្ធបណ្ឌិត សុខ ទូច និងចាប់រុញលោកបណ្ឌិត ស្ទើរដួលចង់ផ្កាប់មុខ, សាធារណមតិបានលើកឡើងថា មន្រ្តីទាំងនោះមិនគួរត្រូវបានលើកលែងនោះឡើយ !

នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ដដែលនេះ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ប្រកាសចាត់វិធានការមិនលើកលែង ចំពោះមន្ដ្រីនគរបាលគ្មានសីលធម៌វិជ្ជាជីវៈ !

ខាងក្រោមជាមតិយោបល់មួយចំនួនរបស់អ្នកលេងបណ្តាញសង្គម ដែលបញ្ចេញគាំទ្រលោកបណ្ឌិត សុខ ទូច៖

យុវជន ធិបតី ៖ 

-សង្ឃឹមថាមានយុត្តិធម៌សម្រាប់គាត់ និងសមត្ថកិច្ចយើងអាចអនុវត្តភារកិច្ចជាមួយអាកប្បកិរិយាសមរម្យជាងហ្នឹង!

-ឋានៈជា “បណ្ឌិតសភាចារ្យ” និង “ប្រធានរាជបណ្ឌិត្យសភា” ស្មើរដ្ឋមន្រ្តី តែងតាំងដោយព្រះរាជក្រឹត្យ គួរតែទទួលបានការគោរពល្អប្រសើរជាងហ្នឹង!

-បើថាធ្វើអញ្ចឹងព្រោះមិនដឹងថាជាឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច នោះកាន់តែខុសទៀតហើយ! ព្រោះតែគិតថាម្នាក់នោះជាប្រជាជនសាមញ្ញ គ្មានខ្នងគ្មានខ្សែ ទើបហ៊ានធ្វើអញ្ចឹង?

Lim Cheavutha៖ 

-ខ្ញុំសូមគាំទ្រលោកបណ្ឌិត សុខ ទូច ! មន្រ្តីអនុវត្តច្បាប់គួរមានភាសាថ្លៃថ្លូរដាក់រាស្រ្ត ទើបទាញបេះដូងរាស្រ្តបាន ! តាមការទំនាក់ទំនងផ្ទាល់ជាមួយខ្ញុំ និងស្តាប់ការថ្លែងរបស់លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ជាមនុស្សដែលមានបេះដូងជាតិនិយមខ្លាំងក្លាណាស់ ! មើលវិដេអូនេះហើយ ពិតជាគួរឲ្យអាណិតឯកឧត្តមបណ្ឌិតណាស់ !

-វិដេអូបង្ហាញពីទង្វើដ៏អន់បំផុតរបស់មន្រ្តីនគរបាល រហូតដល់ថ្នាក់រុញ ឯកឧត្តមបណ្ឌិត សុខ ទូច «ស្ទើរចង់ផ្កាប់មុខ» តើទង្វើបែបនេះសាកសមជាមន្រ្តីអនុវត្តច្បាប់ដែរឬទេ ?

-វិដេអូនេះជាទង្វើមួយដែលរាស្រ្តស្អប់ខ្ពើម ! រាស្រ្តស្ទើរមួយនគរ ចេញសារលើបណ្តាញសង្គមគាំទ្រលោកបណ្ឌិត សុខ ទូច !

មន្រ្តីនគរបាលជិត១០នាក់ដែលឡោមព័ទ្ធបណ្ឌិត សុខ ទូច មិនគួរត្រូវបានលើកលែងនោះឡើយ ! ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ប្រកាសចាត់វិធានការមិនលើកលែង ចំពោះមន្ដ្រីនគរបាលគ្មានសីលធម៌វិជ្ជាជីវៈ !

-ករណីបណ្ឌិត សុខ ទូច និងនគរបាលចរាចរណ៍ ! រាស្រ្តស្ទើរមួយនគរ ចេញសារលើបណ្តាញសង្គមគាំទ្រលោកបណ្ឌិត សុខ ទូច ! (Video inside) !

Vannak Nim ៖ ខ្ញុំជឿជាក់លើការដឹកនាំ និង ផ្តល់យុត្តិធម៌ពីសំណាក់ សម្តេចបវធិបតី ខ្ញុំជឿជាក់លើដាក់ដឹកនាំ របស់ ឯកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និង ជាស្នងការនរគរបាលរាជធានីភ្នំពេញ ក្នុង

ការអនុវត្តន៍ច្បាប់គឺត្រូវមានតម្លាភាព ស្មើរភាពគ្នាចំពោះមុខច្បាប់ទោះបណ្ឌិត រឺពលរដ្ឋធម្មតាក៏ដោយ។  បើរកឃើញថា សមត្ថកិច្ចពិតជាខុស ប្រាកដណាស់នឹងមានវិន័យដាក់លើសមត្ថកិច្ចទាំងនោះ ហើយបើរកឃើញថា លោក បណ្ឌិតសុខទូច ពិតជាខុស នោះច្បាប់និងអនុវត្តន៍ចំពោះគាត់ដូចគ្នា។  សូមបងប្អូនខមិន និង ស៊ែរ ដោយការទទួលខុសត្រូវចំពោះមុខច្បាប់ កុំដោយសារការស្រលាញ់ រឺកាន់ជើងបុគ្គល ម្ខាងៗ ខមិនស៊ែរដោយមិនគិតពីផលប៉ះពាល់។

ញ៉ សំណាង ៖ 

-2025នេះ រឿងពិតនៅក្នុងសង្គមខ្មែរ ត្រូវបានលាតត្រដាងច្រើន។អាណិតការលះបង់ របស់លោកបណ្ឌិតណាស់។

វ៉ាន់ សារ៉ាយ ៖ វីដេអូលោកបណ្ឌិតអូសវ៉ាលីដើរចេញពីរថយន្ត ត្រូវនគរបាលរុញពីមុខ រុញពីក្រោយ។ ឃើញហើយសង្វេគ។ ពិនិត្យអាល់កុល ធ្វើមើលតែបង្ក្រាបឧក្រិដ្ឋជន។

និយាយរួមគឺមានការបង្ហោះច្រើន គាំទ្រ និងអាណិត លោកបណ្ឌិត សុខ ទូច ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print