តារាសម្ដែង និងបវរកញ្ញាឆ្នាំ ២០០៦របស់កូរ៉េខាងត្បូងនាង Lee Hanee ត្រូវបានពិន័យជាប្រាក់ចំនួន ៦ពាន់លានវ៉ុន (៤.២លានដុល្លារអាមេរិក) ក្នុងពន្ធបន្ថែម ដែលជាការពិន័យខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងឧស្សាហកម្មកម្សាន្តរបស់ប្រទេសកូរ៉េ។
សារព័ត៍មានChosun Biz រាយការណ៍ថា ភ្នាក់ងារពន្ធប្រចាំតំបន់សេអ៊ូល(The Seoul Regional Tax Service) បានចាប់ផ្តើមការស៊ើបអង្កេតលើ Lee និងក្រុមហ៊ុនរបស់នាង ឈ្មោះ Hope Project កាលពីខែកញ្ញាឆ្នាំមុន ដោយបានសន្និដ្ឋានថានាងជំពាក់ពន្ធដែលមិនបានបង់។ ការពិន័យនេះលើសពីការផាកពិន័យពីមុនដែលដាក់លើតារាល្បីៗ រួមទាំង Song Hye Kyo (3.5 ពាន់លានវ៉ុនក្នុងឆ្នាំ 2012) និង Kwon Sang Woo (1 ពាន់លានវ៉ុនក្នុងឆ្នាំ 2020)។
ការិយាល័យពន្ធដា Gangnam បានរកឃើញភាពមិនប្រក្រតីនៃពន្ធរវាង Lee និងអតីតភ្នាក់ងាររបស់នាងគឺ People Entertainment ក្នុងអំឡុងពេលស៊ើបអង្កេតពន្ធមិនទៀងទាត់ក្នុងឆ្នាំ 2022 ។
Lee បានបង្កើតក្រុមហ៊ុន Hani Co., Ltd. នៅខែតុលា ឆ្នាំ 2015 ក្រោយមកប្តូរឈ្មោះវាថា Ireeyun Co., Ltd. នៅក្នុងឆ្នាំ 2018 ហើយបន្ទាប់មក Hope Project នៅឆ្នាំ 2022។ នាងបានបម្រើការជា CEO និងនាយកផ្ទៃក្នុងរហូតដល់ខែមករា ឆ្នាំ 2023 នៅពេលដែលប្តីរបស់នាងចូលកាន់តំណែងជា CEO ខណៈដែលនាងនៅតែជានាយកផ្ទៃក្នុង។
Leeកើតក្នុងឆ្នាំ 1983 បានឈ្នះបវរកញ្ញាកូរ៉េ 2006 និងជាប់ចំណាត់ថ្នាក់លេខ 3 នៅ Miss Universe 2007 ។ នាងទទួលបានការទទួលស្គាល់តាមរយៈខ្សែភាពយន្ត និងរឿងភាគដូចជា “Tazza: The Hidden Card” “The Rebel” “Extreme Job” “The Fiery Priest” និង “Killing Romance” ។
គម្រោងចុងក្រោយរបស់នាង រឿង “Ama” របស់ Netflix គ្រោងនឹងចេញផ្សាយក្នុងពេលឆាប់ៗនេះ៕