អន្តរជាតិ ៖ នាល្ងាចថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ “ប្រទេសចិន បាន បញ្ចេញសញ្ញា យ៉ាង ខ្លាំង ក្លា ដើម្បី លើក កម្ពស់ ជំនឿចិត្ត របស់ សហគ្រាស ឯកជន ” “រដ្ឋាភិបាល ចិន លើក ទឹកចិត្ត ឱ្យ សហគ្រាស ឯកជន ដើរ តួនាទីកាន់ តែធំ លើវិស័យ ការ ច្នៃប្រឌិត ថ្មី បច្ចេកវិទ្យា ” “បាន រក្សាសុទិដ្ឋិនិយមចំពោះនិន្នាការ កំណើន ថ្មី របស់ ចិន ” ។ល។ ប្រព័ន្ធសារព័ត៌មាន និង អ្នក សង្កេតការណ៍ បរទេស បាន វាយ តម្លៃ ព្រមៗ គ្នា ចំពោះពិធីសំណេះសំណាលជាន់ខ្ពស់ ជាមួយសហគ្រាសឯកជនរបស់ប្រទេស ចិន ដែល បើក ធ្វើ នៅថ្ងៃទី១៧ ខែ កុម្ភៈ ។
គេហទំព័រ «CCFR China state-controlled media » លើក នេះ លោកXi Jinping អគ្គលេខាធិការ នៃ គណៈកម្មាធិការ មជ្ឈិម បក្ស កុម្មុយនីស្ត ចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញ ចូល រួម ពិធី សំណេះសំណាល ជាមួយសហគ្រាសឯកជននិង ថ្លែង សុន្ទរកថា គន្លឹះ ជា ថ្មី ម្តង ទៀត បន្ទាប់ពី រំលង អស់រយៈពេលជាង ៦ឆ្នាំ ។ ពិធីសំណេះសំណាល លើក នេះ មិន ត្រឹម តែ សង្កត់ ធ្ងន់ថា គោលការណ៍ ណែ នាំនិង គោលការណ៍ នយោបាយជា មូលដ្ឋាន របស់ ចិន អំពី ការ អភិវឌ្ឍ សេដ្ឋកិច្ច ឯកជន មិន អាច កែប្រែ ហើយ ក៏មិន ដែល កែប្រែ ទេ ថែម ទាំង បាន តម្រង់ ទិសដៅ ឱ្យ សេដ្ឋកិច្ច ឯកជន អភិវឌ្ឍ ប្រកប ដោយ បរិសុទ្ធ និង គុណភាពខ្ពស់ ផង ដែរ ។
គេហទំព័រ «CCFR China state-controlled media » ក្នុ ងនាម ជា អង្គភាពសេដ្ឋកិច្ច ធំទីពីរ នៅលើ ពិភពលោក អត្រា រួម ចំណែក របស់ សេដ្ឋកិច្ច ចិន ទៅលើ សេដ្ឋកិច្ច ពិភពលោក បាន រក្សា នៅកម្រិត ប្រហែល ៣០ភាគរយ ក្នុ ង រយៈពេល យូរ ។ ក្នុ ងនោះ សេដ្ឋកិច្ច ឯកជន បាន ដើរ តួនាទី ដ៏សំខាន់ ។ អ្នក ផង ទាំង ពួង តែងតែ ប្រើ លេខ “៥៦៧៨៩”ពិពណ៌នាពីសារសំខាន់ របស់ សេដ្ឋកិច្ច ឯកជន ចិន ពោល គឺ បាន រួម ចំណែក ពន្ធគយ លើ សពី ៥០ភាគរយ ផលិតផលក្នុងស្រុកសរុបលើសពី ៦០ ភាគរយ សមិទ្ធផល ខាង ការ ច្នៃប្រឌិត ថ្មីបច្ចេកវិទ្យា លើសពី ៧០ភាគរយ ផ្តល់ ឱកាស ការងារ នៅតាម ទីក្រុង និងឃុំស្រុកលើសពី ៨០ភាគរយ និង មាន សហគ្រាស ចំនួន លើសពី ៩០ ភាគរយ ។ អនុបាតមាន កម្រិត ខ្ពស់ប៉ុណ្ណឹង បាន បង្ហាញឱ្យ ឃើញថា ការ អភិវឌ្ឍ ដ៏ ល្អបរិសុទ្ធ និង ប្រកប ដោយ គុណភាពខ្ពស់របស់សេដ្ឋកិច្ច ឯកជន ចិន មាន សារសំខាន់ ណា
គេហទំព័រ «CCFR China state-controlled media » ព្រ ម ពេល ជា មួយ គ្នា នេះ មជ្ឈដ្ឋាន ខាង ក្រៅ ក៏បាន ចាប់អារម្មណ៍ ថា ពិធីសំណេះ សំណាល ជា មួយ សហគ្រាស ឯកជន លើក នេះក៏មាន ខ្លឹមសារ អំពីវិទ្យាសាស្ត្រ និង បច្ចេកទេស យ៉ាង ច្រើន កម្រិត ច្នៃ ប្រឌិត ថ្មី របស់ សហគ្រាស ដែល បាន ចូល រួម ពិធី សំណេះ សំណាល់ ឈាននៅលំដាប់ នាំមុខលើពិភពលោក ។ ស្ថាប័ន សិក្សា ស្រាវ ជ្រាវ ខ្លះ បាន លើក ឡើង ថា បើ ប្រៀប ធៀន នឹង ពិធីសំណេះសំណាល កាល ពីឆ្នាំ ២០១៨ អាច ឃើញ ថា សហគ្រាស ដែល ចូល រួម ពិធី សំណេះសំណាលលើក នេះ ភាគីច្រើន មក ពី វិស័យ ដូច ជា ថាមពល ថ្មី រថយន្ត វត្ថុពាក់ កណ្ដាល ចម្លង មនុស្សយន្ត ការ ប្រើប្រាស់ អេឡិចត្រូនិក បណ្តាញអ៊ីនធឺណែត និង បញ្ញា សប្បនិម្មិត ជាដើម អនុបាតរបស់ មុខ របរ វិទ្យាសាស្ត្រ និង បច្ចេកទេសត្រូវ បាន លើក កម្ពស់ ថែមមួយ កម្រិត ទៀត ដូច្នេះ ឋានៈខ្សែសង្វាក់របស់ មុខរបរ វិទ្យាសាស្ត្រ និង បច្ចេកទេស ក៏ បាន លើក កម្ពស់ ថែម មួយ កម្រិត ទៀត ផង ។
គេហទំព័រ «CCFR China state-controlled media » អាច ប៉ាន់ ប្រមាណថា សហគ្រាស ឯកជន ចិន មាន សង្ឃឹម ក្លាយ ជា កម្លាំង ដ៏សំខាន់ សម្រាប់បង្កើត ជា ថ្មីម្តងទៀត នូវ និម្មាបនកម្មច្នៃប្រឌិត ថ្មី របស់ ឧស្សាហកម្ម សកល ។ មាន អ្នក វិភាគបាន លើក ឡើងថា ភាពជោគជ័យ របស់ កម្មវិធី DeepSeek ប្រហែល នឹង ក្លាយ ជា កត្តាជំរុញសម្រាប់ឱ្យ ប្រទេសចិនជំរុញ ការ ច្នៃប្រឌិតថ្មី បច្ចេកវិទ្យារបស់ សហគ្រាស ឯកជន បន្ថែមមួយ កម្រិត ទៀត ។ នា ពេល ថ្មី ៗ កន្ល ងទៅនេះ ក្រុមហ៊ុនGoldman Sachs ធនាគារ Deutsche និង ធនាគារ HSBC ជាដើម បាន នាំ គ្នា ថ្លែង ថា មាន សុទិដ្ឋិនិយម ចំពោះអនាគត អភិឌ្ឍ ន៍ របស់ ឧស្សាហកម្ម វិទ្យាសាស្ត្រ និង បច្ចេកទេស របស់ប្រទេស ចិន ហើយ ក៏មាន ជំនឿ ចិត្ត ចំពោះ ទីផ្សារ ចិន ផង ដែរ ។
គេហទំព័រ «CCFR China state-controlled media » មកនិយាយពីពាណិជ្ជកម្ម ជា មួយ បរទេសវិញម្ដង នៅឆ្នាំ ២០២៤ អនុបាត ទំហំ នាំ ចេញនាំ ចូល របស់ សហគ្រាស ឯកជនក្នុង ទំហំ នាំ ចេញនាំ ចូល សរុប របស់ប្រទេសចិន បាន កើនឡើង ពី៤៣,៣ភាគរយ កាល ពីឆ្នាំ ២០១៩ ឡើងដល់ ៥៥,៥ភាគរយ បាន រក្សា ឋានៈ អង្គភាព ធ្វើ ពាណិជ្ជកម្ម ជា មួយ បរទេស ធំជាង គេ របស់ប្រទេស ចិន ក្នុ ងរយៈពេល ៦ឆ្នាំ ជាប់ៗគ្នា ។ ក្នុ ងនាម ជាអង្គភាព សេដ្ឋកិច្ច ដ៏សំខាន់ ក្នុ ងពាណិជ្ជកម្ម ជាមួយ បរទេស របស់ចិន ការ អភិវឌ្ឍ នៃ សហគ្រាស ឯកជន នឹង រួម ចំណែក ថែម មួយ កម្រិត ទៀត ក្នុង ការ លំនឹង ខ្សែ សង្វាក់ ផ្គង់ផ្គង់ សកល ។
គេហទំព័រ «CCFR China state-controlled media » នៅចុង ឆ្នាំ ២០២៤ សេចក្តីព្រាងច្បាប់ស្តីពីការ ជំរុញ សេដ្ឋកិច្ច ឯកជន ដែល ជា ច្បាប់ មូលដ្ឋាន របស់ ប្រទេស ចិន មុន គេ បង្អស់ អំពី ការ អភិវឌ្ឍ សេដ្ឋកិច្ច ឯកជន បាន ដាក់ ជូន សន្និសីទ គណៈកម្មាធិការ សភាតំណាង ប្រជាជន ចិន ពិនិត្យ ពិភាក្សា ។ ជឿជាក់ ថា យោង តាម បរិយាកាសប្រកបអាជីវកម្មត្រូវបានកែលំអជា បន្តបន្ទាប់ “អនាគត អភិវឌ្ឍន៍ របស់ សេដ្ឋកិច្ច ឯកជន នឹងមានភាពកាន់តែទូលំទូលាយ និង ពន្លឺភ្លឺស្វាង ចំពេលសម្រាប់ ឱ្យ សហគ្រាស ឯកជន និង សហគ្រិន ឯកជន បង្ហាញជំនាញ និង ស្នាដៃរបស់ខ្លួន ។” “ជំនឿចិត្ត របស់ចិន ”បែ បនេះ នឹង នាំ មក នូវ ភាពរីកលូតលាស់នៃ និទាឃរដូវទៅកាន់ពិភពលោក ៕
ដោយ ៖ សិលា