សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់តំណាងចូលរួមរំលែកទុក្ខមន្ត្រីកងរាជអាវុធហត្ថចំនួន៤នាក់ដែលជួបគ្រោះថ្នាក់ចរាចរណ៍នៅខេត្តរតនគិរី

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់តំណាងនាំយកសម្ភារនិងថវិកាចំនួន៥លានរៀលក្នុងមួយគ្រួសារនៃសពមន្ត្រីកងរាជអាវុធហត្ថទាំង៤នាក់ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍នៅត្រង់ចំណុចចម្ការចេកក្នុងស្រុកលំផាត់ ខេត្តរតនគិរី កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅ ហើយចំពោះសពមន្ត្រីកងរាជអាវុធហត្ថទាំង៤នាក់ខាងលើត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតរៀងខ្លួនៗ។

ជាក់ស្តែងនៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកវេជ្ជ. អ៊ុយ សំអាត ជំនួយការអគ្គលេខាធិការដ្ឋាន
កាកបាទក្រហមកម្ពុជា រួមជាមួយថ្នាក់ដឹកនាំមន្ត្រីសាខា-អនុសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសពមន្ត្រីកងរាជអាវុធហត្ថទាំង៤នាក់ដែលមានទីលំនៅផ្សេងគ្នា ក្នុងនោះទី១ មានទីលំនៅភូមិចុងព្រៃ ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង , ទី២ នៅភូមិស្រែស្ពៃ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ជាមួយគ្នានេះសពមន្ត្រីកងរាជអាវុធហត្ថចំនួន២នាក់ទៀតដែលមានទីលំនៅនៅខេត្តស្ទឹងត្រែង និងខេត្តសៀមរាប ត្រូវបានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់តាំងថ្នាក់ដឹកនាំសាខានីមួយៗអញ្ជើញនាំយកថវិកានិងសម្ភារៈចូលរួមរំលែកទុក្ខដូចៗគ្នាផងដែរ។

ក្នុងនាមកាកបាទក្រហមកម្ពុជា សូមសម្តែងការសោកស្តាយជាមួយក្រុមគ្រួសារនៃសព និងសូមឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធសពមន្ត្រីកងរាជអាវុធហត្ថទាំង៤នាក់ខាងលើសូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print