ភ្នំពេញ: បុរសម្នាក់រងរបួសបែកក្បាលខណៈបើកម៉ូតូបុកជាមួយនឹងម៉ូតូមួយគ្រឿងមិនព្រមដោះស្រាយគ្នាព្យាយាមជិះរត់គេចខ្លួនទៅបុកឡេីងលើពំនូកថ្ម។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១០និង៤០នាទីយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ទល់មុខផ្សារជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកេីតហេតុដោយភាគីខាងជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០២៥ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1LD-2790 ធ្វើដំណើរស្របទិសដៅគ្នាចេញពីផ្លូវវេងស្រេងឆ្ពោះចូលមកផ្លូវជាតិលេខ៤បានបន្តិចរួចហើយក៏បានទៅបុកជាមួយនឹងម៉ូតូម៉ាកហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០២៤ពណ៌ខ្មៅ អត់ទាន់មានស្លាកលេខ ជជិះពជិះពីនាក់ប្ដីប្រពន្ធ ហើយមិនព្រមដោះស្រាយគ្នាបែរជាព្យាយាមជិះរត់គេចខ្លួនត្រូវបានខាងម្ចាស់ម៉ូតូពីរនាក់ប្ដីប្រពន្ធប្រដេញតាមពីក្រោយធ្វើឱ្យខាងជនរងគ្រោះភ័យជាខ្លាំងបានជិះរត់គេចខ្លួនទៅបុកឡេីងលើពំនូកថ្មបណ្ដាលឲ្យហោះដួលបោកក្បាលនិងផ្លូវបេតុងរងរបួសធ្ងន់ បន្ទាប់មកម្ចាស់ម៉ូតូប្ដីប្រពន្ធលើបានទៅដកយកកូនសោរម៉ូតូជនរងគ្រោះទុកចំណែកជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗនៅមន្ទីរពេទ្យលោកសង្ឃ។
បន្ទាប់ពីកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកវាស់វែងយក ម៉ូតូទាំងពីរគ្រឿងយកទៅរក្សាទុករងចាំឲ្យភាគីទាំសងខាងចូលខ្លួនមកដោះស្រាយគ្នានៅពេលក្រោយ ៕
ដោយ៖ ជ្រោយពេជ្រ