លោកត្រាំហៅលោក Volodymyr Zelensky ថាជា«ជន ផ្តាច់ការដោយគ្មានការបោះឆ្នោត» អាមេរិកខំផ្តល់លុយ ៣៥០ពាន់លានដុល្លារ ទៅអោយធ្វើសង្គ្រាមនៅ អ៊ុយក្រែន អត់ឈ្នះ !

ចែករំលែក៖

អន្តរជាតិ ៖ លោកត្រាំហៅលោក Volodymyr Zelensky ថាជា«ជន ផ្តាច់ការដោយគ្មានការបោះឆ្នោត» (លោក Zelensky ជាប់ឆ្នោតធ្វើជាប្រធានាធិបតីប្រទេសអ៊ុយក្រែន ចាប់ពីឆ្នាំ ២០១៩) ហើយបោកសហរដ្ឋអាមេរិកអោយចំណាយជាង ៣៥០ ០០០ លានដុល្លារជួយខ្លួនក្នុងសង្គ្រាមមួយដែលគ្មាន សង្ឃឹមឈ្នះ។

តាមរយះសារនៅលើបណ្តាញX ដូណាល់ ត្រាំ បានស្ដីអោយ ប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡេនស្តីថា«ជាអ្នកកំប្លែង ធម្មតាសោះ ហ៊ានមកបោកអាមេរិច អោយបញ្ជូនលុយ ចំនួន៣៥០ ពាន់លានដុល្លារ ទៅអោយធ្វើសង្គ្រាមនៅ អ៊ុយក្រែន ដែលជាសង្គ្រាមគ្មានថ្ងៃឈ្នះ និងមិនគួរកើតតាំងពីថ្ងៃ ដំបូង…»។ «ហ្សេឡេនស្តី ជាមេដឹកនាំផ្តាច់ការ គ្មានការបោះ ឆ្នោត…»ជាមេដឹកនាំអន់បំផុត ធ្វើអោយប្រទេសជាតិវិនាស ហិនហោច និងប្រជាជនស្លាប់ដោយមិនគួរស្លាប់..» អញ្ចឹងគួរតែ ដឹងខ្លួននិងគួរតែប្រញាប់ទៅ ប្រយ័ត្នអត់មានដីជ្រក»៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print