នគរបាលស្រុករលាប្អៀរ និងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃបាក់ ឃាត់ខ្លួននារីម្នាក់ពាក់ព័ន្ធករណីលួច

ចែករំលែក៖

ខេត្ត​កំពង់ឆ្នាំង៖ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង​ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​២០​ ខែកុម្ភៈ​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ កងកម្លាំងនគរបាល នៃអធិដ្ឋាននគរបាលស្រុករលាប្អៀរ និងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃបាក់ កាលពីម្សិលមិញនេះ​ បានចុះឃាត់ខ្លួននារីម្នាក់ពាក់ព័ន្ធករណីលួច។

ជនសង្ស័យម្នាក់ឈ្មោះ ជា ស្រីមុី ភេទស្រីអាយុ ១៤ ឆ្នាំ រស់នៅភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានដើរចូលទៅផ្ទះលក់គ្រឿងអេឡិចត្រូនិក (ម៉ាស៊ីនត្រជាក់ និងកង្ហា) មួយកន្លែងនៅចំណុចផ្ទះរបស់ ឈ្មោះ ឆយ រីដា ភេទស្រី អាយុ ៣១ ឆ្នាំ ស្ថិតនៅភូមិ អាឡែង ឃុំជ្រៃបាក់ ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង ហើយបានលួចយកកាបូបស្ពាយ និងកាបូបយួរដៃតូច ពណ៌ខ្មៅ ជារបស់ឈ្មោះ មេឃ ពៅ និងឈ្មោះឆយ រីដា ទាំងពីរនាក់រស់នៅភូមិ/ឃុំខាងលើ តែត្រូវម្ចាស់ដឹងទាន់ ក៏ចាប់ជនសង្ស័យបាន និងរាយការណ៍ជូនមន្ត្រីនគរបាលយើង ហើយដកហូតវត្ថុតាង សម្ភារៈក្នុងកាបូបរួមមាន:១- ខ្សែដៃផ្លាកទីន១ខ្សែ។ ២-ចិញ្ចៀនផ្លាកទីន ដាំត្បូងពណ៌ក្រហម ១វង់។ ៣-បន្តោងខ្សែកផ្លាកទីន រូបសឹង្ហចំនួន ១បន្តោង។ ៤-កាតATMចំនួន ១សន្លឹក ៥-អត្តសញ្ញាណប័ណ្ណពលរដ្ឋខ្មែរចំនួន២សន្លឹក។ ៦-ទូរសព្ទដៃចំនួន ២គ្រឿង។ ៧-នាឡិកាដៃ១គ្រឿង(ខូច) ៨-លុយ ចំនួន៥ ម៉ឺនរៀលនិង១ដុល្លារ
៩-កាបូបចំនួន២ ជនសង្ស័យបានសារភាពថាខ្លួនបានលួចពិតប្រាកដមែន។

...

បច្ចុប្បន្ន​វត្ថុតាងខាងលើ បានប្រគល់ឲ្យម្ចាស់ដើមវិញ ចំណែកជនសង្ស័យឈ្មោះ ជា ស្រីមុី ភេទស្រី ឃាត់ខ្លួន នៅអធិការដ្ឋានកសាងសំនុំរឿង តាមនិតិវិធីផងដែរ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print