ខេត្តស្ទឹងត្រែង ៖ នៅព្រឹក ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ១២៨ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបំពាក់ឋានន្តរសក្តិជូននាយទាហានរង និងពលទាហាន នៅទីបញ្ជាការវរសេនាតូចអន្តរាគមន៍២៨២ កងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ។
ថ្លែងក្នុងពិធីនាឱកាសនោះ ឧត្តមសេនីយទោ មេបញ្ជាការកងពល បានអបអរសាទរចំពោះនាយទាហានរង និងពលទាហាន ដែលទទួលបាន ឋានន្តរសក្តិថ្មី ហើយអ្វីៗ ដែលទទួលបាននេះ គឺបានមកពីការខិតខំប្រឹងប្រែងយកអស់ប្រាជ្ញាស្មារតីចូលរួមអនុវត្តតាមបទបញ្ជារបស់ថ្នាក់លើគ្រប់លំដាប់ថ្នាក់ ការពារបាននូវបូរណភាពដែនដីក្នុងភូមិសាស្រ្តទទួលខុសត្រូវ និងចូលរួមរាល់កិច្ចការដែលអង្គភាពប្រគល់ជូន បានទទួលលទ្ធផលល្អប្រសើរ ។
ជាទីបញ្ចប់លោកឧត្តមសេនីយទោ មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ ក៏បានផ្តាំផ្ញើមន្ថែម ដល់ថ្នាក់ដឹកនាំ ក៏ដូចជាមេបញ្ជាការគ្រប់កងឯកភាព នាយការិយាល័យ ផ្នែក ទាំងអស់ត្រូវ ប្តេជ្ញាដាច់ខាតការពារសន្តិភាព ការពារបាវចនាជាតិ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារបានរាល់ភូមិសាស្រ្តទទួលខុសត្រូវ និងមានកិច្ចសហការល្អជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសចូលរួមសហការ ទប់ស្កាត់រាល់បទល្មើសផ្សេងៗ និងរួមគ្នាការពារដីព្រៃរបស់រដ្ឋអោយបានគង់វង្ស ៕
ដោយ ៖ សិលា