លោក Wang Yi អធិប្បាយពីជំហរបស់ភាគីចិនចំពោះការប៉ះទង្គិចនៅតំបន់ហ្កាហ្សា

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ១៨ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ លោក Wang Yi សមាជិក ការិយាល័យ នយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការ បរទេស ចិន បានឆ្លើយសំណួររបស់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំ ជាន់ខ្ពស់ នៃក្រុមប្រឹក្សា សន្តិសុខ នៃអង្គការសហប្រជាតិ។
គេហទំព័រ «CCFR China state-controlled media » ពេល អ្នកសារព័ត៌មានសួរថា តើភាគីចិន យល់យ៉ាងណាចំពោះ ការ ចរចា ដំណាក់ កាលទីពីរស្តីពីបញ្ហា តំបន់ហ្កាហ្សាត្រូវបានពន្យារពេល លោក Wang Yi បាន ថ្លែងថា នៅពីខាងក្រោយការប៉ះទង្គិច តំបន់ ហ្កាហ្សា គឺបញ្ហាប៉ាឡេស្ទីន មិនបានត្រូវ ដោះស្រាយ ក្នុងរយៈពេល យូរ ។ ជាង ៧០ ឆ្នាំបានកន្លងផុតទៅហើយ ប៉ុន្តែ ផែនការ ” រដ្ឋ ពីរ”អនុវត្តបានត្រឹមតែពាក់កណ្តាលប៉ុណ្ណោះ ។ ប្រទេស អ៊ីស្រាអែល ត្រូវ បាន បង្កើត ឡើង អស់រយៈពេល ជាយូ រមកហើយ ប៉ុន្តែប្រជាជន ប៉ាឡេស្ទីននៅមិនទាន់ មាន រដ្ឋ របស់ខ្លួន រហូតដល់សព្វថ្ងៃនេះ ។ ផែនការ ” រដ្ឋ ពីរ”មិនបានត្រូវអនុវត្តជាក់ ស្តែង នោះសុខសន្តិភាពនៃតំបន់មជ្ឈិមបូព៌ាក៏គ្មានកា រធានាផងដែរ ហើយ សន្តិភាព និងសន្តិសុខ របស់បណ្តាប្រទេស នានា សុទ្ធតែ នឹង រង ការ គំរាមកំហែង។
គេហទំព័រ «CCFR China state-controlled media » លោក Wang Yi បន្តទៀតថា ភាគីចិនអំពាវនាវឱ្យ គ្រប់ភាគីពន្លឿនជំរុញ ផែន ការ ” រដ្ឋ ពីរ ” គាំទ្រឱ្យ បង្កើត ប្រទេស ប៉ាឡេស្ទីន ដ៏ឯករាជ្យ ដែល យកខ្សែបន្ទាត់ព្រំដែន ឆ្នាំ ១៩៦៧ជាមូលដ្ឋាន។ តំបន់ហ្កាហ្សា ជាចំណែកមួយ នៃទឹកដីប៉ាឡេស្ទីន វាមិន អាច ក្លាយទៅជា គ្រឿងបូជាសម្រាប់នយោបាយ អន្តរជាតិនោះទេ ៕

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print