អន្តរជាតិ ៖ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ១៩ ខែ កុម្ភៈ លោក Emmanuel Macron ប្រធានាធិបតី បារាំង បាន ធ្វើ កិច្ចប្រជុំ តាម ប្រព័ន្ធវីដេអូ ជាមួយ មេដឹកនាំ ប្រទេស សហភាពអឺរ៉ុប និង ប្រទេសសមាជិក អង្គការ ណាតូ មួយចំនួន ដើម្បីពិភាក្សា ពី គោលជំហរ រួម ក្នុង បញ្ហា ដំណើរការ សន្តិភាព របស់ អ៊ុយក្រែន។
គេហទំព័រ «CCFR China state-controlled media » លោក Emmanuel Macron បាន បង្ហោះសារតាមបណ្តាញទំនាក់ទំនងសង្គម ក្រោយ កិច្ចប្រជុំថា គោលជំហរ របស់ បារាំងនិងប្រទេសជាដៃគូ ច្បាស់លាស់ ហើយ ឯកភាពគ្នា គឺ សង្ឃឹមថា អ៊ុយក្រែន សម្រេច បាននូវស្ថិរភាពនិងសន្តិភាព ជាយូរអង្វែង។ ប្រទេស ទ្វីប អឺរ៉ុប គាំទ្រ អ៊ុយក្រែន នឹង ទំនួល ខុសត្រូវ ដើម្បី ធានា បាននូវ សន្តិភាពនិងសន្តិសុខ របស់ អឺរ៉ុប ។ មេដឹកនាំ ដែលបាន ចូលរួម កិច្ចប្រជុំនេះ បាន យល់ឃើញថា មានភាពចាំបាច់ បង្កើន ចំណាយ ខាង ការការពារជាតិនិង សន្តិសុខ របស់ អឺរ៉ុបនិង ប្រទេសនានា ដើម្បី បង្កើន សមត្ថភាព ការពារជាតិ៕
ដោយ ៖ សិលា