លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី ដឹកនាំកិច្ចប្រជុំពង្រឹងអំពីវឌ្ឍនភាពការងារ និងលើកឡើងពីបញ្ហាប្រឈម និងសំណូមពរ ការធ្វើរបាយការណ៍ និងពិនិត្យលំហូរឯកសារចេញ-ចូលប្រចាំខែមករា-កុម្ភៈ ឆ្នាំ២០២៥ របស់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន

ចែករំលែក៖

ភំ្នពេញ៖ លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ តំណាងលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងអំពីវឌ្ឍនភាពការងារ និងលើកឡើងពីបញ្ហាប្រឈម និងសំណូមពរ ការធ្វើរបាយការណ៍ និងពិនិត្យលំហូរឯកសារចេញ-ចូលប្រចាំខែមករា-កុម្ភៈ ឆ្នាំ២០២៥ ព្រមទាំងណែនាំការងារជំនាញ របស់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ដោយមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ទោ សួ ប៊ុនស៊ូ អនុប្រធានសេនាធិការដ្ឋាន, លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនិងការពារអនីតិជន, លោកឧត្តមសេនីយ៍ទោ សំ សម្បត្តិ ប្រធានលេខាធិការដ្ឋាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌, លោក លោកស្រី ឧត្តមសេនីយ៍ វរេសេនីយ៍ អនុប្រធាននាយកដ្ឋាន លោកនាយការិយាល័យ នៅសាលប្រជុំនាយកដ្ឋានប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានឡើងធ្វើរាយការណ៍សង្ខេបអំពីវឌ្ឍនភាពការងារ និងលើកឡើងពីបញ្ហាប្រឈម និងសំណូមពរ និងលោកនាយការិយាល័យទាំង៧ ចំណុះនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជ ឡើងរាយការណ៍អំពីវឌ្ឍនភាពការអនុវត្តការងារប្រចាំខែ បញ្ហាប្រឈម សំណូមពរ និងលទ្ធផល នៃការអនុវត្តពិនិត្យលំហូរឯកសារប្រចាំខែមករា-កុម្ភៈ ឆ្នាំ២០២៥ រួចមក លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ ក៏បានឯកភាពតាមរបាយការណ៍ ព្រមទាំងបានណែនាំការងារជំនាញ និងដាក់ទិសដៅសម្រាប់នាយកដ្ឋានយកទៅអនុវត្តបន្តមួយចំនួនដូចខាងក្រោម ៖
១-ពង្រឹងការគ្រប់គ្រងបញ្ជីវត្តមានរបស់មន្រ្តីក្រោមឱវាទ
២-ពង្រឹងការគ្រប់គ្រងលំហូរឯកសារចូល-ចេញ ឲ្យបានត្រឹមត្រូវនិងច្បាស់លាស់
៣-រៀបចំកសាងផែនការសកម្មភាពឆ្នាំ២០២៥ ដោយយកចិត្តទុកដាក់លើស្ថានភាពកើតឡើងថ្មី
៤-ពង្រឹងការគ្រប់គ្រងបញ្ជីបណ្តឹង តាមដានការអនុវត្តនីតិវិធីលើបណ្តឹង
៥-បង្កើនការយកចិត្តទុកដាក់លើការស្តាប់ ប្រមូលព័ត៌មានតាមបណ្តាញសង្គម ឬតាមបណ្តាសារព័ត៌មាន និងទូរស័ព្ទទាន់ហេតុការណ៍ ១២៨៨
៦-ពន្លឿនការធ្វើបច្ចុប្បន្នភាពគ្រប់គ្រងដីកា
៧-ពង្រឹងការគោរពវិន័យ ការស្លៀកសំលៀកបំពាក់ឯកសណ្ឋានឲ្យបានត្រឹមត្រូវ
៨-ធ្វើបច្ចុប្បន្នភាពសំណុំរឿងនៅតាមការិយាល័យ
៩-ពិនិត្យឡើងវិញការគ្រប់គ្រងបញ្ជីធ្វើបច្ចុប្បន្នភាពនិងការប្រើប្រាស់អាវុធ
១០-ពិនិត្យលទ្ធភាពរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីព័ត៌មានបច្ចេកវិទ្យា និងការធ្វើកោសលវិច័យលើសម្ភារបច្ចេកវិទ្យា។
១១-ត្រូវមាននគរបាលជានារីក្នុងការសួរនាំជនសង្ស័យឬជនរងគ្រោះ៕ ដោយ ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print