ចំពោះស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែនក៏ដូចគ្នាដែរ លោកខាងលិច ពិសេសគឺអាមេរិក បានរុញ ច្រានអ៊ុយក្រែនអោយអូសបន្លាយសង្គ្រាមជាមួយរុស្ស៊ី ដោយទីក្រុងវ៉ាស៊ីនតោននិងសហគមន៍អន្តរជាតិ ជាអ្នកជំនួយពីក្រោយ។ ប៉ុន្តែការជំនួយនោះមិនខុសពីអន្ទាក់ ឲ្យអ៊ុយក្រែន ជាប់ផុង ក្នុងបំណុលរើមិនរួច ហើយបង្ខំឲ្យលះបង់ធនធានរ៉ែ៥០% សម្រាប់សងបំណុល ខណៈសង្គ្រាមមិនទាន់ចប់នៅឡើយ។
ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky ក៏ធ្លាប់បានប្រកាស តាំងពីពេលដំបូងនៃសង្គ្រាមជាមួយរុស្ស៊ីថា រាល់អាវុធគ្រាប់រំសេវ ដែលជំនួយពីលោកខាងលិច ពិសេស គឺអាមេរិក គឺត្រូវតែយកលុយទៅដោះដូរ មិនមែនអោយទទេឡើយ សូម្បីតែអាវុធខូចឈប់ប្រើប្រាស់ក៏ដោយ ឲ្យតែមកដល់អ៊ុយក្រែន គឺត្រូវសងលុយហើយ។ នៅពេលនេះ អ្វីដែលមេដឹកនាំអ៊ុយក្រែនធ្លាប់បានលើកឡើង បានមកដល់ពេលសង្គ្រាមកំពុងបន្ត ធ្វើឲ្យអ៊ុយក្រែន «ក្អួត ឈាម»និយាយលេងចេញ។
ក្រោយអាមេរិកប្រកាសថាអ៊ុយក្រែន ជំពាក់៥០០ពាន់លានដុល្លារ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានចេញមកនិយាយថា ព័ត៌មានអំពីជំនួយចំនួន 500 ពាន់លានដុល្លារអាមេរិកដល់ទីក្រុងគៀវ គឺជាព័ត៌មានមិនពិត។ ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បានបំផ្លើសការពិត ពីតួលេខនៃការផ្តល់ជំនួយ។
កាសែត Pravda របស់អ៊ុយក្រែនបានដកស្រង់សម្តីលោក Zelensky បាននិយាយនៅក្នុងសន្និសីទកាសែតនៅទីក្រុងគៀវ ថ្ងៃទី 19 ខែកុម្ភៈ ថា “យើងមានតួលេខខុសគ្នាខ្លាំងណាស់។ អ្វីគ្រប់យ៉ាងគឺច្បាស់ណាស់។ ជម្លោះជាមួយរុស្ស៊ីបានធ្វើឱ្យយើងខាតបង់ទឹកប្រាក់ចំនួន 320 ពាន់លានដុល្លារ។ ពលរដ្ឋអ៊ុយក្រែនបានបង់ប្រាក់ចំនួន 120 ពាន់លានដុល្លារខណៈដែលសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តអឺរ៉ុបបានផ្តល់ជំនួយចំនួន 200 ពាន់លានដុល្លារ ទាំងនេះគឺជាអាវុធ” ។
យោងតាមប្រធានាធិបតីអ៊ុយក្រែន សហរដ្ឋអាមេរិកបានផ្តល់ជំនួយសព្វាវុធប្រហែល ៦៧ ពាន់លានដុល្លារដល់ប្រទេសនេះ និង ៣១,៥ ពាន់លានដុល្លារជាជំនួយហិរញ្ញវត្ថុ ។ គាត់ក៏បានបដិសេធ របាយការណ៍ដែលថាទីក្រុងគៀវបានទទួលសំណើដើម្បីសងប្រាក់ចំនួន 500 ពាន់លានដុល្លារជាជំនួយក្នុងវិស័យរ៉ែធម្មជាតិ ឬធនធានផ្សេងទៀត។
“ពិតណាស់ មានកម្មវិធីជំនួយជាច្រើនទៀត យើងមានអំណរគុណចំពោះជំនួយមនុស្សធម៌ ប៉ុន្តែយើងមិនអាចប្រកាសថាតម្លៃសរុបនៃជំនួយមានចំនួន 500 ពាន់លានដុល្លារ ហើយយកចិត្តទុកដាក់ចំពោះសំណើ សុំសំណងក្នុងរ៉ែធម្មជាតិ ឬអ្វីផ្សេងទៀត នេះមិនមែនជាបញ្ហាធ្ងន់ធ្ងរនោះទេ ប៉ុន្តែយើងបានរៀបចំឯកសារធ្វើឲ្យធ្ងន់ធ្ងរ។
សេចក្តីថ្លែងការណ៍របស់លោក Zelensky ត្រូវបានគេជឿថាជាការយោងទៅលើសេចក្តីថ្លែងការណ៍នាពេលថ្មីៗនេះរបស់ប្រធានាធិបតីអាមេរិក Donald Trump ដែលថាអ៊ុយក្រែនហាក់ដូចជាបានយល់ព្រមផ្តល់សិទ្ធិឱ្យសហរដ្ឋអាមេរិកទទួលបានរ៉ែធម្មជាតិនៅលើទឹកដីរបស់ខ្លួនជាថ្នូរនឹងជំនួយ។ លោក Trump កំពុងរំពឹងថានឹងមានកិច្ចព្រមព្រៀងបែបនេះ ដោយមិនគិតពីរបៀបដែលជម្លោះរុស្ស៊ី-អ៊ុយក្រែន និងការចរចាដ៏មានសក្តានុពលដើម្បីបញ្ចប់អរិភាពរវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវ៕
រូបថត: Vietnamnet