ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ឈរជើងអធិការរងខណ្ឌសែនសុខ ហឿង វឿន និងនគរបាលអន្តរាគមន៍ មាស ភារម្យ ដែលប៉ះទង្គិចជាមួយលោកបណ្ឌិត សុខ ទូច ហើយ !

ចែករំលែក៖

ភ្នំពេញ ៖ ករណីប៉ះទង្គិចជាមួយលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងក្រុមនគរបាលត្រួតពិនិត្យជាតិអាកុល ក្នុងខណ្ឌសែនសុខ នៅពេលនេះលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានសម្រេចបញ្ឈរជើងមន្ត្រីនគរបាល២រូប គឺអធិការរងនគរបាលខណ្ឌសែនសុខ លោកវរសេនីយ៍ទោ (ស័ក្តិ៤កន្លះ) ហឿង វឿន និងនគរបាលអន្តរាគមន៍ លោកអនុសេនីយ៍ឯក (ស័ក្តិ៣) មាស ភារម្យ។

យោងតាមលិខិតបង្គាប់ការរបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា «បង្គាប់ឱ្យមន្ត្រីនគរបាលចំនួន២រូប មកបង្ហាញខ្លួននៅការិយាល័យបុគ្គលិក ចំណុះផែនការងារធនធានមនុស្ស រៀងរាល់ម៉ោងធ្វើការ រហូតមានបទបញ្ជាជាថ្មី រួមមាន៖
-ទី១៖ លោកវរសេនីយ៍ទោ ហឿង វឿង អត្តលេខ ១២៨១១ ឋានៈអធិការរងចំណុះអធិការដ្ឋាននគរបាលខណ្ឌសែនសុខ -ទី២៖ អនុសេនីយ៍ឯក មាស ភារម្យ អត្តលេខ ៨៦៤៦៨ មន្ត្រីកងអន្តរាគមន៍ ពិសេសចំណុះការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា»។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ការបញ្ឈរជើងមន្ត្រីនគរបាលទាំង២រូប គឺបណ្តាលមកពីមូលហេតុ «ល្មើសបទវិស័យនគរបាលជាតិកម្ពុជា»។

ប្រជាពលរដ្ឋគាំទ្រចំណាត់ការ ! លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ចំពោះករណីមន្រ្តីនគរបាលនៅខណ្ឌសែនសុខ ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជា ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ៖ ករណីមន្រ្តីនគរបាលនៅខណ្ឌសែនសុខ ខាងការិយាល័យអនុវត្តវិន័យកំពុងស៊ើបអង្កេតលើបុគ្គលម្នាក់ៗជិតចប់ហើយ ដើម្បីមានវិធានការយ៉ាងម៉ឺងម៉ាត់។

ចំពោះការអនុវត្តរឹតបណ្តឹងច្បាប់ចរាចរណ៍ទាំងត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងស្រវឹង នៅបន្តធ្វើ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ និងថែរក្សាសណ្តាប់ធ្នាប់សង្គម តែសូមឲ្យបងប្អូនទាំងអស់ចូលរួមគាំទ្រ និងអនុវត្តច្បាប់ទាំងអស់គ្នា។ នេះជាការបញ្ជាក់បន្ថែមរបស់លោកឧត្តមសេនីយ៍ស្នងការ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print