រថយន្តមិនចាំម៉ាកបេីកបុកម៉ូតូពីក្រោយអូសជាច្រើនម៉ែត្របណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗខណៈជិះម៉ូតូតាមដងផ្លូវត្រូវរថយន្តមិនចាំម៉ាកបេីកបុកពីក្រោយអូសជាច្រេី​នម៉ែត្រហេីយរថយន្តបង្កបានបើកគេចបាត់ស្រមោល ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង៥០ នាទីថ្ងៃត្រង់ថ្ងៃទី២០ខែកុម្ភៈឆ្នាំ ២០២៥ នៅតាមបណ្ដោយមហាវិថីឈ្នះឈ្នះ ក្នុងភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សពជនរងគ្រោះឈ្មោះសុខ សម្បត្តិ ភេទប្រុស​ អាយុ២០ ឆ្នាំ ជាអ្នកបើកគ្រឿងចក្រនៅការដ្ឋានសាងសង់ អាសយដ្ឋាន​ ស្នាក់នៅសព្វថ្ងៃ នៅភូមិថ្មី ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្ដកណ្ដាល ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋគេឃើញ ជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខកំពង់ធំ 1M-0977 ធ្វើដំណើរតាមមហាវិថីឈ្នះឈ្នះក្នុងទិសដៅពីកើតទៅលិច លុះពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងធ្វើដំណើរស្របទិសគ្នា ក្នុងល្បឿនលឿន មកបុកពីក្រោយពេញទំហឹងបណ្តាល អោយអូសជនរងគ្រោះជាច្រើនម៉ែត្រ ស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងតែម្តង ។ចំណែក អ្នកបើករថយន្តបង្កឃើញស្ងាត់ឪកាសល្អ ក៏បានបើករថយន្តគេចខ្លួនបាត់ស្រមោល បន្សល់តែសពរងគ្រោះជាប់នឹងម៉ូតូនៅទីតាំងគ្រោះថ្នាក់ ។

...

បច្ចុប្បន្ន សមត្ថកិច្ចបានប្រគល់សពត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់ស្រុកមុខកំពូលធ្វើបុណ្យតាមប្រពៃណីចំណែកម៉ូតូនគរបាលរក្សាទុកនៅអធិការដ្ឋានខណ្ឌព្រែកព្នៅ ដើម្បីបន្តនីតិវិធី ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print