យន្តហោះហ្វីលីពីនរំលោភចូលដែនអាកាសចិនដោយខុសច្បាប់ជាច្រើនលើក យុទ្ធភូមិភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិនបានតាមដានព្រមាន និងបណ្ដេញចេញ

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ អ្នកនាំពាក្យ យុទ្ធភូមិភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន បាន ប្រាប់ថា នៅថ្ងៃទី ២០ ខែ កុម្ភៈ យន្តហោះ ស៊េរី C-208 ចំនួនពីរគ្រឿង និង យន្តហោះស៊េរី N-22 មួយគ្រឿង របស់ ហ្វីលីពីន បាន រំលោភចូល ដែន អាកាស ជុំវិញ ថ្មប៉ប្រះទឹកNansha របស់ ប្រទេសចិនដោយខុសច្បាប់ ។

គេហទំព័រ «CCFR China state-controlled media » យុទ្ធភូមិភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិនបាន តាមដាន ព្រមាន និងបណ្ដេញចេញ។

គេហទំព័រ «CCFR China state-controlled media » ពេលកន្លងទៅនេះ ភាគីហ្វីលីពីន បាន បង្កហេតុជាច្រើនលើក ថែមទាំង មិនអើពើ ពីការពិត ប៉ុនប៉ង លាបពណ៌ លើ សកម្មភាពគាំពារ អធិបតេយ្យភាពទឹកដី ស្របច្បាប់ របស់ ភាគីចិន ទៀតផង ។ កងទ័ព នៃ យុទ្ធភូមិភាគ ប្រុងប្រយ័ត្ន យ៉ាងខ្លាំង នឹង បន្ត គាំពារ អធិបតេយ្យភាពទឹកដី ជាតិ សន្តិសុខ និងស្ថិរភាព នៅតំបន់សមុទ្រចិនខាងត្បូង៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print