ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់លោក Dato’ Seri Mohamed Khaled bin Nordin រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២៥ លោក នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងដឹកនាំប្រតិភូជាន់ខ្ពស់ក្រសួង ការពារជាតិ អញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM Retreat) ដែលនឹងប្រព្រឹត្តទៅពី ថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងប៉េណាំង ប្រទេសម៉ាឡេស៊ី។
កិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការពារជាតិអាស៊ាន ឆ្នាំ២០២៥ ក្រោមមូលបទ “ការឯកភាពអាស៊ាន ដើម្បីសន្តិសុខ និងវិបុលភាព” នឹងផ្តោតលើកិច្ចពិភាក្សាផ្លាស់ប្តូរទស្សនៈស្តីពីការពង្រឹងឯកភាពអាស៊ាន និងជំរុញកិច្ចសហ ប្រតិបត្តិការតំបន់ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខដែលកំពុងកើតមាន ពង្រឹងមជ្ឈភាពអាស៊ាន ADMM និង ADMM-Plus។ ព្រមទាំងគិតគូលើការ និងការធ្វើឱ្យកាន់តែមានប្រសិទ្ធិភាពនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងក្រោមយន្តការ
ជាមួយគ្នានោះ រដ្ឋមន្ត្រីការពារជាតិអាស៊ានក៏នឹងអនុម័ត “សេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងវិស័យបញ្ញាសិប្បនិម្មិតក្នុងវិស័យការពារជាតិ) “Joint Statement by the ASEAN Defence Ministers on Cooperation in the Field of Artificial Intelligence in the Defence Sector(។
ក្នុងឱកាសនៃកិច្ចប្រជុំចង្អៀតនេះ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ គ្រោងនឹងមានជំនួប ពិភាក្សាទ្វេភាគីជាមួយសមភាគីអាស៊ានមួយចំនួន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពារជាតិដែលជាផលប្រយោជន៍រួម ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ៕
ដោយ ៖ សិលា